24/07/2015 10:43 GMT+7 Email Print Like 0

សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម


សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម (Image: VOV)

ក្នុងសន្និសីទ​កាសែតអន្តរជាតិ​ប្រចាំខែរបស់ ក្រសួងការបរទេស​វៀតណាម ​ដែល​បាន​ប្រព្រឹត្ត​ទៅនារ​សៀលថ្ងៃ​ទី​២៣ខែ​កក្កដាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក Le Hai Binh បាន​ឆ្លើយ​សំណូរ​របស់អ្នក​យក​ព័ត៌មាន​ ស្តីពីស្ថានភាពនៅតំបន់ព្រំដែន​វៀតណាម-កម្ពុជា។ លោក Le​ Hai Binh បាន​លើក​ច្បាស់ថា៖

“វៀតណាមនិងកម្ពុជាមានកិច្ចព្រម​ព្រៀងទាក់​ទិន​ ដល់សកម្មភាពក្នុង​តំបន់​ខ្សែព្រំដែនរវាង​ប្រទេសទាំង​ពីរ ជាពិសេស​នៅតំបន់​មិនទាន់​ខ័ណ្ឌ​សីមា​បោះ បង្គល​នៅ​ឡើយ។ បណ្ដា​សកម្មភាព​បង្ក​រឿង​ហេតុ​នៅ​តំបន់​ខ្សែ​ព្រំដែន​វៀត​ណាម-កម្ពុជា គឺមិន​សម​ស្រប​នឹង​កិច្ចព្រម​ព្រៀង​ទ្វេភាគី។ ក្នុង​រយៈពេល​កន្លង​ទៅ​សមត្ថ​កិច្ច​របស់​វៀត​ណាម និងកម្ពុជា​បានសហការយ៉ាងសកម្ម ​ដើម្បី​ត្រួត​ពិនិត្យ​លើល្អ​ស្ថាន​ភាព​មិន​អនុញ្ញត្តិ​ឲ្យ​រឿង​ហេតុ​នៅ​ខ្សែព្រំ​ដែន​ជះ​ឥទ្ធិពល​ទំនាក់ទំនងមិត្តភាព​រ វាងប្រទេសព្រម​ទាំងឯកភាព​គ្នាជំរុញ​ដំណើរ​ការ​ចរចា​ អំពី​ការ​ងារ​ខ័ណ្ឌ​សីមា​បោះបង្គល​យ៉ាង​ឆាប់រហ័ស​ផង​ដែរ។

ទា​ក់ទិនដល់​ការធ្វើសមយុទ្ធ​ដោយទ្រង់ទ្រាយធំ​របស់ កងទ័ព​ជើង​ទឹក​ចិន​នៅ​តំបន់​សមុទ្រ​ប៉ែក​ខាង​កើត​និង​អាគ្នេយ៍​កោះ Hainan រួមមានប្រជុំកោះ​ Hoang Sa របស់វៀតណាម ពីថ្ងៃទី​២២ដល់ទី៣១ខែ​​កក្កដា​នេះ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម លោក  Le Hai Binh បានអះអាងថា៖

“នេះគឺជាទង្វើរំលោភដ៏ធ្ងន់ធ្ងរលើអធិបតតេយ្យភាពរបស់វៀតណាម ដែល​ផ្ទុយ​ទៅនឹង​ការយល់​ដឹង​រួមរបស់​ថ្នាក់ដឹក​នាំ នៃប្រទេសទាំងពីរ រារាំងការ​អភិវឌ្ឍ​ន៍​ទំនាក់ទំនង​វៀត​ណាម-ចិន​ហើយ​ធ្វើ​ឲ្យ​ស្ថាន​ភាព​តាន​តឹង​ថែម​ទៀត ដោយគំរាម​កំហែងសន្តិខុស​សុវត្ថិភាព នាវាចរណ៍​ក្នុង​តំបន់។ វៀត​ណាម​ប្រឆាំង​និង​ស្នើ​ឲ្យ​ចិន​គោរព​​អធិបតេយ្យ​ភាព និងបូរណភាពដែនដីរបស់វៀតណាម មានការទទួល​ខុស​ត្រូវ ហើយ​បញ្ចប់​ភ្លាម​មួយ​រំពិច និងមិនធ្វើឲ្យស្ថានភាព​កើតស្មុគស្មាញ​ថែមទៀត ។”

ក៏ក្នុងសន្និសីទកាសែតនេះ លោក Le Hai Binh បានឲ្យដឹងថា៖ វៀតណាម​ស្វាគមន៍​ការ​ប្រក្រតី​ទំនាក់​ទំនង​រវាង​អាមេរិក និងគុយបានិងការអនុម័តលើ​សេចក្តី សម្រេច​ចិត្ត​លេខ​២២៣១ របស់​ក្រុមប្រឹក្សារ​សន្តិសុខអ.ស.ប.​ ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាងអ៊ីរ៉ង់និងក្រុម P5+1៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ