23/09/2016 10:31 GMT+7 Email Print Like 0

សន្និសីទកាសែតក្រសួងការបរទេសវៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ក្នុងសន្និសិទកាសែត​សាមញ្ញ នាថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​វៀត​ណាម លោក​ Le Hai Binh បានឆ្លើយសំនួររបស់អ្នកយក​ព័ត៍មាន​ជាតិ និង អន្តរជាតិ ដែល​ទាក់​ទិន​ដល់​បំរ៉ែបំរួល នាពេលថ្មី​ៗនេះ​ នៅសមុទ្រ​ខាង​កើត។  អ្នក​នាំពាក្យក្រសួងការបរទេស​វៀត​ណាម​ លោក Le Hai Binh បាន​អោយ​ដឹង​ថា៖ “​ជាប្រទេសឆ្នេរសមុទ្រ និងក៏ជាសមាជិ​ក​ របស់អនុសញ្ញាអង្គការសហ​ប្រជាជាតិ ស្ដីអំពី​ច្បាប់​សមុទ្រ ១៩៨២ វៀតណាម​ចាត់ទុកថា៖ សកម្មភាពទាំងឡាយ រួមទាំងសកម្មភាព​យោធានៅ​សមុទ្រ​ខាង​កើត ត្រូវ​គោរព​បទ​បញ្ញាត្តិ​ ច្បាប់អន្តរជាតិ ជាពិសេសគឺអនុ​សញ្ញា​អង្គការសហប្រជា​ជាតិ ស្ដីអំពីច្បាប់​សមុទ្រ​ ១៩៨២។ វៀត​ណាម​មាន​គោល​បំណង​ថា៖ ប្រទេសទាំងឡាយ រួមវិភាគទានយ៉ាង​សកម្ម ក្នុងការរក្សា​សន្តិភាព ស្ថិរភាព ធានា​សន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍ និង អាកាសចរណ៍ នៅតំបន់សមុទ្រខាងកើត ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វីក​ដែរ​៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ