29/05/2015 10:12 GMT+7 Email Print Like 0

សន្និសីទកម្មាភិបាលទូទាំងប្រទេសសំដៅអនុវត្តទិសដៅការងាតកម្មាភិបាល


ទិដ្ឋភាពនៃសន្និសិទ្ធ (រូបថតៈ vov)

នាព្រឹកថ្ងៃ​ទី២៨ខែឧសភាឆ្នាំ​២០១៥​ នៅទីក្រុង​ហាណូយ ការិយាល័យ​នយោ បាយ​បាន​រៀបចំ​សន្និសីទ​កម្មាភិបាល​ទូទាំង​ប្រទេស​ ដោយអនុវត្ត​ទិសដៅ​ការងារ កម្មាភិបាល​និង​ដំណើរ​ការ​ឧទ្ទេសនាម​កម្មាភិបាល​ឲ្យចូល​រួមគណៈ​កម្មាធិ​ការ​មជ្ឈឹម​បក្ស​កុម្មុយនិស្តនិ​តិ​កាលទី១២។ ថ្លែង​មតិដឹកនាំ​សន្និ​សីទ អគ្គលេខា​បក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់​ថា ការងារ​ត្រៀម​រៀប ចំ​កម្មាភិបាល​គឺជា​ភារកិច្ច​ដ៏​សំខាន់​។ លោក​បានស្នើ​ឲ្យគណៈកម្មាធិ​ការបក្ស​ខេត្ត ទីក្រុង​នានា គណៈកម្មាធិការ​បក្សក្រោម​អាវាទ​មជ្ឈឹម ត្រូវ​ស្រាវ​ជ្រាវ​យ៉ាង​មត់​ចត់ ដោយ​ក្តាប់​ជាប់​សំណូមពរ បទដ្ឋាន វិធីសាស្ត្រដើម្បី​អនុវត្ត​កិច្ច​ការ​កម្មាភិបាល។ លោក​បាន​លើក​ច្បាស់​ថា៖ “ត្រូវជ្រួត​ជ្រៀបនិង​លើកកំពស់​ស្មារតី ការ​ទទួល​ខុសត្រូវ​និងក្តាប់​ជាប់ គោល​ការណ៍ ស្មារតី​របស់​ជន​កុម្មុយនិស្ត​គឺចាត់ទុកផលប្រយោជន៍​របស់​បក្ស ជាចម្បង​ដោយគ្មាន​ការអត្មា​និយម។ កសាង​ស្ថាប័ន​ដឹកនាំ​នៅគ្រប់​ជាន់​ថ្នាក់ និង​ជាពិសេស​នៅមជ្ឈឹម​ឲ្យប្រដោយ​ភាព​ស្អាត​ស្អំ រឹង​មាំ មានទំនាក់​ទំនងល្អ​ជាមួយប្រជា​ជន មិន​ខ្ជះ​ខ្ជាយ​ផង​ដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ