28/05/2016 09:21 GMT+7 Email Print Like 0

សន្និសិទអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ស្តីពី​ការងារ​ចលនា​ប្រជាជន​


អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និសីទ

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ គណៈកម្មាធិការ​ចលនា ប្រជាជន​មជ្ឈឹម​បានរៀប​ចំ​សន្និសីទ​អនុវត្តកម្ម​វិធី​សកម្មភាព ស្តីពីការអនុវត្តសេច ក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំង​ប្រទេសលើក​ទី១២ និងសារាចរ​ការ​សន្និដ្ឋានមួយចំនួន របស់ការិយាល័យនយោបាយ និងគណៈលេខាស្តីពីការងារ​ចលនា​ប្រជា​ជន​។ អញ្ជើញផ្តល់​អនុសាសន៍នៅទីនេះ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀត​ណាម បាន​អះអាង​ថា សមិទ្ធិរួមរបស់ប្រទេសជាតិ ទទួល​បាននាពេល​កន្លងទៅ​គឺមាន​ការរួមចំណែក​សំខាន់​របស់ការ​ងារ​ចលនា​ប្រជាជន ដែលតាមនោះពង្រីកបាននូវកម្លាំងពលំ នៃផែនមហាសាមគ្គីប្រជាជន​ទាំង​មូល។ លោក Nguyen Phu Trong មានបំណង​ថា អ្នកបំពេញ​ការងារចលនា​ប្រជាជន​ផ្ទាល់ត្រូវ​យល់ច្បាស់​និង​ជ្រួតជ្រាប​យ៉ាងជ្រាល​ជ្រៅរាល់បញ្ហា​ពោល​ខាង លើដើម្បីបំពេញល្អភារកិច្ចរបស់ខ្លួន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ