27/12/2015 09:11 GMT+7 Email Print Like 0

សន្និសិទលើកទី៧គណៈកម្មការប្រតិបត្តិសមាគមនារីវៀតណាមនីតិកាលទី១១

ក្នុងឆ្នាំ២០១៥ សមាគមនារីគ្រប់ជាន់ថ្នាក់បានជួយឲ្យគ្រួសារជាង ១១៥គ្រួរួចផុតពីភាពក្រីក្រ​និង​ជួយឧបត្ថម្​ភសាង​សង​ផ្ទះមេតាធម៌សម្រាប់នារីក្រី​ក្រ នារីមានស្ថានភាពលំបាក។ នេះជាព័ត៌មានដែលបាននាំចេញនៅក្នុងសន្និ​សីទ លើកទី៧គណៈកម្មការប្រតិបត្តិនីតិកាលទី១១ ដោយសម្ព័ន្ធសមាគមនារីវៀត​ណាមរៀបចំឡើង នាព្រឹកថ្ងៃទី២៥ខែធ្នូ នៅទីក្រុងហាណូយ។ អនុប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និ​សីទនេះ។

​ឆ្នាំ២០១៥នេះ សមាគមនារីគ្រប់ជាន់ថ្នាក់មានការផ្លាស់ប្តូរថ្មីទាំងខ្លឹមសារ និងបែបផែនធ្វើសកម្មភាពដើម្បីសកម្មភាព​របស់សមាគមទទួលបានលទ្ធផល​ជាក់ស្តែង។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មការប្រតិបត្តិមជ្ឈឹមសមាគម​បាន បំផុសចលនាប្រឡងប្រណាំងពិសេសដោយប្រធានបទ នារីវៀតណាមសាមគ្គី​ ច្នៃប្រឌិត ប្រឡងប្រណាំង​សម្រេចល្អភារកិច្ចឆ្នាំ២០១៦ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ