28/05/2016 09:21 GMT+7 Email Print Like 0

សន្និសិទកំ​ពូល G៧៖ បណ្ដាថ្នាក់​ដឹកនាំសន្យាសហប្រតិបតិ្តការ​ជំរុញ​សេដ្ឋកិច្ច​និង​សន្តិសុខ​នាវាចរណ៍​

​នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍​ជួរ​មុខ (G៧) បាន​អះអាង​ថា នឹង​បង្កើនកិច្ច​សហប្រតិបតិ្តការ ដើម្បីទប់ទល់នឹង​កំណើនមិន​និរន្តរភាព​របស់​សេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​ធានា​សន្តិសុខ​នាវាចរណ៍​ ជាពិសេសគឺនៅសមុទ្រខាងកើត។ ក្នុងសេចក្ដីថ្លែងការណ៍សន្និដ្ឋានសន្និសីទ ថ្នាក់​ដឹកនាំ​ក្រុម G៧ បានសំដែងការព្រួយបារម្ភ អំពីគ្រោះអាសន្នចំពោះ សេដ្ឋកិច្ចពិភព​លោក ព្រមទាំង​សន្យាស្វែង​រកកំណើន​ដ៏ខ្លាំងក្លានិងប្រកប​ដោយ និរន្តរភាព។ ជាពិ​សេស សេចក្ដីថ្លែងការណ៍របស់ក្រុម G៧ ក៏បានលើក​ច្បាស់​នូវ ការព្រួយបារម្ភអំពី​ស្ថានភាពនៅតំបន់សមុទ្រ Hoa Tung និងសមុទ្រខាង​កើត ព្រម​ទាំង​សង្កត់ធ្ង​ន់​ទៅ​លើសារសំខាន់ នៃការដោះស្រាយជំលោះនៅសមុទ្រ ប្រកបដោយសន្តិភាព ហើយ​សិទ្ធិសេរី​ភាព​ខាង​នាវាចរណ៍ និងអាកាសចរណ៍ត្រូវ តែបានគោរព។ ទន្ទឹមនឹងនោះ​ថ្នាក់ដឹកនាំ​ក្រុម G៧ ក៏បានចាត់​ទុក​ថា រាល់​សេចក្ដី​​ប្រកាសអធិបតេយ្យភាព​គប្បី បាននាំចេញដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ ហើយ​ប្រទេស​ទាំងអស់​គប្បី​ជៀសវាង អំពើដោយឯកតោភាគីដែលធ្វើឲ្យភាពតាន តឹងកើនឡើ ក៏ដូចជាជៀស​វាងការ​ប្រើប្រាស់ អំពើហឹង្សាឬចាប់បង្ខំសំដៅ ទទួលបានសេចក្ដីប្រកាសអធិបតេយ្យភាព។


ថ្នាក់ដឹកនាំនៃប្រទេសក្រុម G៧ (រូបថត៖AFP/TTXVN)

ក្នុងថ្ងៃទី២របស់សន្និសីទ ថ្នាក់ដឹកនាំក្រុម G៧ និងសហភាពអឺរ៉ុប (EU) បានសន្យា​ទៅមុខ​គេក្នុង​ការអនុវត្តន៍​យ៉ាងពេញ​លេញ នូវសន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុ​របស់​អ.ស.បស្ដី​អំពី​ការបង្ការ​ទប់ទល់​នឹងស្ថានកា​រ​ណ៍ពិភព​លោក​ក្ដៅឡើង។ ទន្ទឹម​នឹងនោះ សន្និសីទ​លើកនេះ ក៏បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ស្ដីអំពី​ដំណោះ​ស្រាយ​​ ចំពោះបញ្ហផ្សេងៗទៀតលើទូទាំងពិភពលោក​ដូច​ជា ថាមពល ប្រេង ឧស្ម័ន ជនភៀស​ខ្លួន និងការ​ប្រយុទ្ធប្រឆាំង​លទ្ធិភេរវកម្ម​ទៀតផង​។ នៅខាងក្រៅសន្និសីទក្រុម G៧ ក៏បានរៀបចំជំនួប​ចរចារ​ជាមួយ​ក្រុមប្រ​ទេស​ដៃគូ​រួមមានប្រទេស កំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក។ ចូលរួមសន្និសីទបើក​ទូលាយ​នេះមានតំណាង​នៃប្រទេសវៀត​ណាម ឡាវ ឥណ្ឌូនេស៊ី បង់ក្លេដេស​ប៉ាពួញូ​ហ្គីណេ ស្រ៊ីលង្កា និងឆាដ។ នៅសន្និសីទ​បើកទូលាយ​នេះ ភាគីនានាបាន​សំដែងការព្រួយ​បារម្ភ អំពី​សកម្មភាព​កសាង​កោះសិប្បនិមិត្ន​និង​ដាក់​ពង្រាយ​យោធារបស់ចិន នៅសមុទ្រខាងកើត ក៏ដូចជាពិភាក្សា​អំពីការជំរុញកំណើននិរន្តរភាព​ នៅទ្វីប​អាស៊ីនិង​ទីផ្សារកំពុង​អភិវឌ្ឍន៍ដទៃទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ