18/01/2016 17:04 GMT+7 Email Print Like 0

សន្និសិទកាសែតស្តីពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែ​មករា​ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុង​ហាណូយ បាន​ប្រព្រឹត្ត​ទៅពិធី​បើក​ឲ្យដំណើរ​ការ​មជ្ឈ​មណ្ឌលសារព័ត៌​មាន និង សន្និសីទ​កាសែតស្តី​ពីមហា​សន្និ​បាត​តំណាង​ទូទាំង​ប្រទេស​លើកទី​១២ របស់បក្ស កុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួមមានវត្តមាន​ប្រធានគណៈកម្មាធិការ ឃោសនា​និង​អប់​រំ​មជ្ឈឹម​លោក Dinh The Huynh ប្រធានគណៈកម្មាធិការកិច្ច​ការ​​បរទេស​​លោក Hoang Binh Quan រួម​ជាមួយ​តំណាង​ក្រសួង​ស្ថាប័នមជ្ឈឹមនានា​។  មជ្ឈមណ្ឌលសារព័ត៌​សម្រាប់នៅ​មហាសន្និបាត​លើកទី​១២នេះបាន​បំពាក់​សំភារៈ​ទំនើប មានភារកិច្ចគ្រប់​គ្រងសកម្មភាព​សារព័ត៌មាន នៅមហាសន្និបាតនេះ ព្រម​ទាំង​ផ្តល់​ព័ត៌​មាន ឯក​សារ និង​ណែនាំស្ថាប័ន​សារព័ត៌​មាន​អនុវត្តសកម្មភាព។


ទិដ្ឋភាពនៅសន្និសីទកាសែតស្តីពីមហាសន្និបាតបក្សលើកទី១២

សន្និសីទកាសែតស្តីពីមហាសន្និបាតលើកទី១២ របស់បក្សក៏បានប្រព្រឹត្តទៅ បន្ទាប់​ពីពិ​ធីបើក​មជ្ឈមណ្ឌល​សារព័ត៌​មាន​ផងដែរ។ ថ្លែងមតិនៅសន្និសីទកាសែត​នេះ ប្រធានគណៈកម្មាធិការឃោសនា និង​អប់រំលោក Dinh The Huynh បានជូន​ដំណឹងដោយសង្ខេប អំពីមហាសន្និបាតលើកទី១២របស់បក្ស។​មហាសន្និបាត​នឹង វាយ​តម្លៃ​លើការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត នៃមហាសន្និបាតលើកទី១១និង​ក្រ​លេក​មើលឡើង​វិញនូវរយៈពេល​៣០ឆ្នាំផ្លាស់​ប្តូរថ្មី​ប្រទេស​ជាតិ និងកំណត់​ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម នារយៈពេល៥ឆ្នាំខាងមុខ។​ មហាសន្និបាតបក្ស នឹង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការមជ្ឈឹម​នីតិកាលទី១២។ រហូតមកដល់​ពេលនេះ​ អ្នកកា​សែត​ក្នុង​ប្រទេស​ចំនួន​៦៥០នាក់​ និងអ្នកកាសែតបរទេសចំនួន ១០០នាក់​បាន​ចុះឈ្មោះ​ធ្វើការ​ជូន​ដំណឹង​អំពី​មហា​សន្និបាត​នេះ។ ស្តីពី​ការ​ងារ រៀបចំកម្មាភិបាលសម្រាប់មហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វ​ផ្សាយ​វៀតណាម​លោក Truong Minh Tuan បាន​ឲ្យដឹងថា៖

​“ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១២ ត្រូវបាន​អនុវត្ត​ដោយប្រជាធិបតេយ្យ ម៉ុង​ម៉ាត់ ត្រឹម​ត្រូវ​តាមនីតិវិធីនិងការកំណត់របស់​បក្ស។ បេក្ខជន គណៈកម្មាធិការមជ្ឈឹម ដំណែង​សំខាន់ៗ​នឹង​បាន​ប្រកាស​ជា​សា​ធារណនៅពេល ដែល​មានលទ្ធផលបោះឆ្នោតតាមការកំណត់​ របស់មហាសន្និបាត”​៕

 

តាម VOV5 - ​វិទ្យុ​សម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ