13/01/2015 09:39 GMT+7 Email Print Like 0

សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់

នារសៀលថ្ងៃទី១២ មករា នៅទីក្រុងហាណូយ ក្រោយរយៈពេល៨ថ្ងៃធ្វើការ សន្និបាតលើកទី១០នៃ គណៈកម្មាធិការ​មជ្ឈឹម​បក្ស នីតិកាលទី១១បានបិទបញ្ចប់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអធិបតីភាព និង​មាន​បទ​ថ្លែងមតិដ៏សែនសំខាន់ បិទបញ្ចប់សន្និបាត។ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ គណៈកម្មាធិការ​មជ្ឈឹម​បក្សបានលៃទុកពេលវេលាជាច្រើនដើម្បីពិភាក្សាយ៉ាងម៉ត់ចត់ ​ផ្តល់មតិសមស្រប និងឯកភាពជា​ខ្ពស់​ចំ​ពោះ​បណ្ដា​បញ្ហាសំខាន់ៗ។

សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់

វាយតំលៃអំពីលទ្ធផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេល៣០ឆ្នាំ (១៩៨៦-២០១៦)និងការអនុវត្តតាម​សេចក្ដីសម្រេច​ចិត្ត​របស់​មហាសន្និបាតបក្ស ( ២០១១-២០១៥) លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ក្រោយ​រយៈ​ពេល​ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ប្រទេសជាតិទទួលបានសមិទ្ធិធំធេងជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ បង្កើត​បុព្វបទសំ​ខាន់​ដើម្បីប្រទេសប​ន្តផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ។ ស្ដីពីគំរោងផែ​ន​ការកាត់បន្ថយ​ជួរ​កម្មាភិបាល​ មន្ត្រីរដ្ឋការ មជ្ឈឹមបក្សត្រូវលាតត្រដាងអនុវត្តតាមគោលដៅ ទស្សនះ ការបញ្ជាណែនាំនិងភារកិច្ច ដំ​ណោះ​ស្រាយដែលមហាសន្និបាត លើកទី១១ និងរាល់សន្និដ្ឋាននៃន្និបាតមជ្ឈឹមលើកទី៧ នីតិកាលទី១១ដែល​បាន​ដាក់​ចេញ។ ស្ដីពីគំរោងផែនការរៀបចំផែនការអភិវឌ្ឍន៍និងគ្រប់គ្រង់សារព័ត៍មាន មជ្ឈឹមបានអះអាងថា៖ គប្បី​ចេញ​ផ្សាយ​និងរៀបចំការអនុវត្តគំរោងផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៍មានដល់ឆ្នាំ ២០២៥។

ស្តីអំពីការអភិវឌ្ឍន៍សារព័ត៌មានតាមទិសបដិវត្តន៍ជំនាញទំនើបមានគុណភាពនិងប្រកបដោយប្រសិទ្ធភាពបំពេញ
តម្រូវ​ការរបស់ប្រជាជនផ្សព្វផ្សាយគោលជំហរគោលនយោបាយនិងច្បាប់របស់រដ្ឋលោក អគ្គលេខាធិការ Nguyen
Phu Trong បានសង្កត់ថ្ងន់ថា៖“សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបានបិទ​បញ្ចប់​ប្រកបដោយជោគជ័យ។ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព​ទាំងមូលបានត្រូវខំ​ប្រឹង​ប្រែង​អស់​ពីកំ​លាំង​កាយចិត្តរបស់ខ្លួនដើម្បីសម្រេចបានល្អបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំ​រុញ​ការអនុវត្តខ្លាំងបណ្ដាយុទ្ធសាស្ត្រ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ​តភ្ជាប់នឹងការផ្តល់ប្តូរថ្មី​រូប​សណ្ឋាន​កំណើន ការធានាសុខុមាលភាពសង្គមនិង ផលប្រយោជន៍សង្គម កែលំអរជីវភាពរស់នៅរបស់ប្រជាជន។ រក្សា​ឯករាជ្យ អធិបតេយ្យភាពនិងបរណភាពដែនដីនិងបរិយាកាសសន្តិភាពស្ថិរភាពដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ ជំ​រុញ​​ទំនាក់ទំនងកិច្ចការបរទេស។ យើងត្រូវប្រមូលផ្តុំ រៀបចំដ៏ល្អមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់អណត្តិ ២០១៥​-​២០២០ ឆ្ពោះទៅ មហាសន្និបាតបណ្ដាតំណាងនៅប្រទេសទាំងមូលលើកទី ១២ របស់បក្ស តភ្ជាប់ នឹងការបន្តអនុវត្ត​សេក្តី​សម្រចិត្តទី ៤ ស្តីអំពីការកសាងបក្ស សារាចរណ៍លេខទី ៣ របស់ការិយាល័យនយោបាយស្តីអំពីការជំរុញការ​រៀន​សូត្រនិងធ្វើតាមគំរូ សិលធម៌លោកប្រធានហូជីមិញ ដើម្បីបង្កើតការផ្លាស់ប្តូរថ្មីឲ្យខ្លាំងក្លាថែមទៀត ក្នុងការងារ​ក​សាង​និងកែលំអរបក្ស៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ