20/09/2018 09:56 GMT+7 Email Print Like 0

សន្និបាតសវនកម្មអាស៊ីលើក​ទី១៤បាន​ប្រារព្ធជាផ្លូវការ​នៅទីក្រុង​ហាណូយនៃ​ប្រទេសវៀតណាម​

 មហាសន្និបាតអង្គការនៃស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) និងពិធីអបអរសាទរ ខួប​លើក​ទី៤០​នៃ​ធម្មនុញ ASOSAI បានប្រារព្ធឡើង នា​ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ។ 
 

 
 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phuc (ខាងស្តាំ) ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត ASOSAI 14
បានទទួលស្វាគមន៍ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាត ASOSAI 14  (រូបថតៈ TTXVN

អញ្ជើញចូលរួមក្នុង​ពិធីបើកមានវត្តមានប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan; ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលលោក Trinh Dinh Dung; លោក Harib Al Amimi អគ្គសវនករ​រដ្ឋនៃ​បណ្តា​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម; ប្រធានអង្គការអន្តរជាតិនៃស្ថាប័នស​វនកម្មកំពូល (INTOSAI); លោកស្រី M​adinah Mohammad អគ្គសវនកររដ្ឋម៉ា​ឡេស៊ី រួមទាំងប្រតិភូជាង២៥០មក​ពីស្ថាប័ន​សវនកម្ម​កំពូល​នៃបណ្តា​ប្រទេស​អាស៊ី   តំណាង​ INTOSAI និងអង្គការអន្តរជាតិមួយចំនួនទៀ​ត។
 


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung,
អគ្គសវនកររដ្ឋវៀតណាម Ho Duc Phoc និងប្រតិភូចូលរួមក្នុងពិធីបើក (រូបថតៈ TTXVN)

អញ្ជើញ​ថ្លែងក្នុងពិធីបើក អគ្គសវនករ​រដ្ឋវៀតណាម លោក Ho ​Duc Phoc បាន សង្កត់ធ្ងន់​ថា៖ ស្ថាប័ន​សវនកម្ម​រដ្ឋវៀត​ណាម​ មានមោទនភាពដែលជាសមាជិក ក្នុង​ដំបូលរួម ASOSAI ជាពិសេសនឹងកាន់ដំណែងជាប្រធាន AS​OSAI អាណត្តិ ២០១៨- ២០២១ នាពេលខាងមុខ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម នឹងរួមជាមួយ សមាជិក ASOSAI​ ពង្រីកនូវលទ្ធផលដែលទទួលបាន ព្រមទាំងជម្រុញកិច្ច សហប្រតិបត្តិការរវាងបណ្តាសមាជិក ASOSAI និង INTOSAI សំដៅបង្កើន សាមគ្គីភាព បង្កើន​សមត្ថភាព​និង​ការ​អភិវឌ្ឍ​ឲ្យបាន​ខ្លាំង​ក្លាថែ​ម​ទៀត​ ក្នុង​សហគមបណ្តាស្ថាប័នសវនកម្មកំពូលតែ​ម្តង។
​ 


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN)

លោក Ho Duc Phoc អញ្ជើញថ្លែង យ៉ាងដូច្នេះ៖ “មហាសន្និបាត ASOSAI លើកទី១៤ នេះ ក្រៅពី​បាន​ពិភាក្សា​និង​ សម្រេចលើបញ្ហាសំខាន់ៗរួមនៃមហាសន្និបាតមក ប្រ ធានបទ “សវនកម្មបរិស្ថាន ដើម្បី​ការ​អភិវឌ្ឍ​ចីរភាព​” ​នៅមហាស​ន្និបាត ASOSAI គឺជារបៀបវារៈសំខាន់មួយ បង្ហាញ​ពីការសន្យា ការខិត​ខំ​ប្រឹង​ប្រែង​និងកា​រ​រួមចំណែក សកម្មរបស់សហគមន៍ ASOSAI ក្នុងកិច្ចកា​របណ្តេញ​តាមគោល​ដៅអភិវឌ្ឍនិរន្តរ​ភាព​របស់​អង្គ​ការ​សហប្រជាជាតិ និងដោះស្រាយរាល់ការសាកល្បងអំ​ពីបរិស្ថាន សកលលោកទាំ​ងមូល។ សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​ហាណូយ នឹង ជាឯកសារផ្លូវការមួយរប​ស់មហាសន្និបាត AS​OSAI​”។
 


 ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN) 

អញ្ជើញ​ថ្លែងក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ស្ថាប័ន​សវនកម្ម​រដ្ឋវៀតណាម ក្នុងនាមជាប្រធាន ASOSAI 14 នឹងចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បី ASOSAI ១ ខ្លាំងមាំមួន​និង​រួមចំណែកសកម្មសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។ លោកស្រីប្រធានរដ្ឋសភាវៀត ណាម​អញ្ជើញ​ផ្តល់អនុសាសន៍ថា៖ “នាពេលខាងមុខ សង្ឃឹមថា ស្ថាប័នសវនកម្មរដ្ឋ វៀតណាម​នឹង​បង្កើត​តម្លា​ភាព​ដោយ​ឥតឈប់ឈរ ជំនាញ ត្រឹមត្រូវនិងទំនើប ភាវូបនីយកម្មពីជំហានៗ ក្នុងសកម្មភាព ក្នុងការបណ្តុះ​បណ្តាល​ជួរសវនករ​មានសីល ធម៌វិជ្ជាជីវៈ និងត្រូវបានបំពាក់ឧបករណ៍សវនកម្មទំនើបផងដែរ។ ស្ថាប័ន​សវនកម្ម​រដ្ឋវៀត​ណាម ត្រូវបន្តពង្រីកនូវតួនាទីការពារច្បាប់ ការ​ពារភាពសុច្ចរិតរបស់ប្រព័ន្ធទាំ​ងមូល ក្នុងការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិសា​ធារណៈ។ ពិតណាស់ ថា ម​ហាសន្និបាត ASO​SAI នឹង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់​ជាមិន​​ខាន”។
 


 ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN)  

យោង​តាមបៀបវារៈ  មហាសន្និបាតនឹងពិភាក្សានិងអនុម័តនូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ASOSAI ដំណាក់​កាល​២០១៥-២០១៨ និងផែនការអភិវឌ្ឍសមត្ថភាពដំណាក់កាល ២០១៨-២០២១ សេចក្តីព្រាងអំពីថវិការ OSOSAI​ ដំណាក់កាល២០១៩- ២០២១។ តាមគម្រោង មហា​សន្និ​បាត​លើក​នេះនឹង​អនុម័ត​លើ​សេចក្តី​ថ្លែង​ការណ៍​ហាណូយ​។ នេះជាឯការ​ជាផ្លូវ​ការ​ដែល​ឆ្លុះបញ្ជាំង​ពីលទ្ធផល​សំខាន់ៗ​ទទួល​បាន​ពីមហា សន្និបាត រួមទាំងការសន្យា សកម្មភាពនៃសហ​គមន៍នៃសហគមន៍ ASO​SAI ចំពោះគោល​ដៅ​អភិវឌ្ឍ​របស់អង្គការ​ដំណាក់កាល ២០១៦-២០២១៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ