03/10/2018 09:51 GMT+7 Email Print Like 0

សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមនីតិកាលទី១២ផ្ដោតការពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើន

នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ សន្និបាតលើកទី៨នៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាមនីតិកាលទី១២ បានបើកនៅរដ្ឋធានីហាណូយ។

នៅសន្និសីទលើកនេះ មជ្ឈឹមនឹងពិចារណាលើខ្លឹមសារជាច្រើនដូចជា៖ ការបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹម ៤ នីតិកាលទី ១០ ស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០ សភាពការណ៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៨និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៩ និងការកំណត់ស្ដីពីការទទួល​ខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាលនិងបក្ខជនដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិក​គណៈ​លេខាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ជាដើម។

ចំពោះការកំណត់ស្ដីពីការទទួលខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាលនិងបក្ខជននោះ អ្នកកាសែត Ha Dang អតីតប្រធានគណៈកម្មាធិការសតិអារម្មណ៍ វប្បធម៌មជ្ឈឹម (នាបច្ចុប្បន្នជាគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម) បានចាត់ទុកថា៖ “ការធ្វើជាគំរូត្រូវអនុវត្តន៍ពីថ្នាក់លើចុះទៅថ្នាក់ក្រោមៗ។ មិនត្រឹមតែជាសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា និងសមាជិកមជ្ឈឹម ប៉ុណ្ណោះទេ ថែមទាំងចុះទៅគណៈកម្មាធិការបក្សខេត្តគ្រប់ជាន់ថ្នាក់ទៀតផង។ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក៏ត្រូវធ្វើជាគំរូផងដែរ។ នេះជាបញ្ហាស្ដីពីវិន័យរួម។ ខ្ញុំជឿជាក់ថា ដោយមានការប្ដេជ្ញាចិត្តរបស់មជ្ឈឹមនោះគឺបញ្ហានេះនឹងត្រូវបាន អនុវត្តន៍យ៉ាងពេញលេញ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ