15/01/2016 09:38 GMT+7 Email Print Like 0

សន្និបាតលើកទី១៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនីតិកាលទី១១បានបិទបញ្ចប់ប្រកបដោយជោគជ័យ

សន្និបាតលើកទី១៤នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត​ណាម ​នីតិកាល​ទី១១បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ នារសៀលថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០១៦ បន្ទាប់​ពីធ្វើការ​អស់​៣​ថ្ងៃ។ អគ្គលេខា​បក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតី និងមាន​បទថ្លែងមតិ​ដោយអះអាង​ថា សន្និបាត​នេះ​ទទួល​បាន​ជោគ​ជ័យ​ និង​បញ្ចប់ជាស្ថាពរនូវការ​ត្រៀមរៀប​ចំសម្រាប់ មហាសន្និបាតតំណាងទូទាំង​ប្រទេស លើកទី១២របស់​បក្ស។

​អគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាត​នេះ​បាន ផ្តោត​ការ​ពិភាក្សា​និង​មាន​ការ​ស្រុះ​ចិត្ត​ខ្ពស់​នូវ​ការ​ចុះហត្ថលេខានិង​អនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃ​គូអ​ន្ត​រប៉ាស៊ីហ្វិក (TPP)។ លោក Nguyen Phu Trong មាន​ប្រសាសន៍​ថា៖

​“មជ្ឈឹមបានអះអាង​ថាឱកាស​ដែលកិច្ចព្រមព្រៀង TPP នាំមក​សម្រាប់​វៀតណាម គឺធំធេង​ណាស់។ ប៉ុន្តែការ​សាក​ល្បង​ក៏មិន​តិច​ឡើយ​។ ទោះជាយ៉ាង​ណាក៏​ដោយ តាមរយៈបទពិសោធន៍៣០​ឆ្នាំផ្លាស់ប្តូរថ្មី ធ្វើសមាហរ​ណកម្ម​អន្តរ​ជាតិ រួម​ទាំងការប្តេជ្ញាចិត្តរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំង​មូល​វៀតណាម ជឿជាក់​ថា នឹង​ជំនះ​ពុះពារ​រាល់​ការ​លំបាក ក្តាប់​ជាប់​ឱកាស​ដោយ​កិច្ចព្រម​ព្រៀង TPP នាំមក ដើម្បី​អភិវឌ្ឍ​ប្រទេស​វៀត​ណាម​ប្រកប​ដោយ​និរន្តភាព​នាពេល​ខាងមុខ​”។

​គណៈកម្មាធិការមជ្ឈឹមបានប្រគល់ឲ្យគណៈកម្មាធិការកម្មាភិបាលបក្ស នៃ រដ្ឋាភិបាល​បញ្ជាណែនាំ​ក្រុម​ចរចារ​បន្ត​រួម​ជាមួយ​ភាគីនានា បញ្ចប់បែបបទនិង​ឈានដល់​ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនាដើមខែ​កុម្ភ​ឆ្នាំ២០១៦ជា​ផ្លូវការ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ