15/01/2015 14:54 GMT+7 Email Print Like 0

សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមសមាគមកសិករវៀតណាមនីតិកាលទី៦


ប្រធានសមាគមកសិករវៀតណាមលោក Nguyen Quoc Cuong
ថ្លែងមតិ (រូបថតៈ chinhphu.vn)

ថ្លែងមតិក្នុង សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមសមាគមកសិករវៀតណាមនីតិកាលទី៦នាព្រឹកថ្ងៃទី១៣ ខែ​មករា​​ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រធាន សមាគមកសិករវៀតណាមលោក Nguyen Quoc Cuong បានឲ្យ​ដឹង​ថា​​ ឆ្លងតាម រយៈ៥ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានរបស់គណៈលេខាមជ្ឈឹមបក្សស្តីពីគំរោងការណ៍“លើកកំពស់តួនាទី​ ភារកិច្ច​​របស់សមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍន៍ កសិកម្ម កសាងជនបទថ្មី និងកសាងវណ្ណៈកសិករ​វៀត​ណាម​ដំណាក់កាល ២០១០-២០២០” និងរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋ មន្ត្រី​រដ្ឋាភិ​បាល​ ស្តីពីសមាគមកសិករវៀតណាមអនុវត្តគំរោងការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជនបទដំណាក់កាល២០១១-២០២០ សមាគមកសិករគ្រប់ស្រទាប់នៅទទាំងប្រទេស បានបង្កើនការងារផ្សព្វផ្សាយ បង្កើនការផ្លាស់ប្តូរខ្លាំងក្លារ អំ​ពី​​មនសិការរបស់កម្មាភិបាល កសិករ អំពីកាផ្តូចផ្តើមគំនិតរបស់បក្ស រដ្ឋចំពោះ កសិកម្ម កសិករនិងជនបទ។ លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖ “សេចក្តីសន្និដ្ឋានរបស់គណៈលេខានិងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី
ជា​ឯកសារ​សំខាន់របស់បក្ស រដ្ឋ សំដៅពង្រីកតួនាទីរបស់សមាគមកសិករវៀតណាមអំពី កសិកម្ម កសិករ​និង​ជនបទ​។ នេះជាលក្ខណៈចំបាច់ដើម្បីសមាគម កសិករវៀតណាមជម្រុញការអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ