05/07/2016 10:18 GMT+7 Email Print Like 0

សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានប្រារព្ធនៅទីក្រុងហាណូយ

សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១២បានប្រារព្ធយ៉ាងឱឡារិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។​ នៅសន្និបាតលើកនេះ អង្គប្រជុំធ្វើការពិភាគ្សានិងសម្រេច​លើ​បញ្ហាមួយចំនួន ក្នុងនោះ មានបទបញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការនិងសេចក្តីកំណត់ស្តីពីការងារត្រួតពិនិត្យឃ្លាំមើលនិង វិន័យរបស់ បក្ស ការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័នរដ្ឋ និងបញ្ហាសំខាន់ៗមួយ ចំនួនទៀត។


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និបាត

ក្នុងបទថ្លែងមតិនៅសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកត្រដែតនូវខ្លឹមសារសំខាន់ៗ ដើម្បីអង្គប្រជុំ ពិភាក្សានិងផ្តល់មតិ។​ ស្តីពីបទបញ្ញត្តិការងាររបស់មជ្ឈឹម​ការិយាល័យ​នយោបាយ គណៈលេខាធិការ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ការិយាល័យនយោបាយ គណៈលេខាធិការនិងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម នីតិការនេះ ត្រូវមានសេចក្តីកំណត់ច្បាស់លាស់និងសមស្របជាមួយនឹងស្ថាន ភាពជាក់ស្តែងនិងធានាថាពង្រឹកបានល្អនូវអធិបតេយ្យភាពក្នុងការធ្វើសកម្មភាពរបស់ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការ និងគណៈ​កម្មាធិការ​ ត្រួតពិនិត្យមជ្ឈឹម។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរពវិន័យរបស់បក្សនិងបង្កើនការទទួលខុសត្រូវរបស់បុគ្គល​ម្នាក់ៗជាពិសេសគឺថ្នាក់ដឹកនាំ។ រួមជាមួយគ្នានោះ លើកកំពស់សមត្ថភាពនិងប្រសិទ្ធិភាពដឹកនាំរបស់បក្ស ព្រមទាំងពង្រីកភាពម្ចាស់ការ ការច្នៃប្រឌិតនិងការទទួលខុសត្រូវរបស់អង្គការដទៃក្នុងប្រព័ន្ធនយោបាយ​ផង​ដែរ”។

ស្តីពីការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១ អគ្គលេខាបក្ស  លោក​Nguyen​ Phu Trong បានសង្ក់ត់ធ្ងន់ថា នេះជាការងារដ៏សំខាន់។ តាមរបៀបវារៈ សន្និបាតនឹងអូសបន្លាយរហូតដល់ថ្ងៃទី៨កក្កដាឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ