05/05/2015 14:19 GMT+7 Email Print Like 0

សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ត្រូវបានប្រារព្វឡើង

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៥ ​ សន្និបាតលើកទី១១នៃគណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្ត​នីតិកាល​ទី​១១ត្រូវបានប្រារព្វឡើងនៅរដ្ឋធានីហា​ណូយ ក្រោមអធិបតីរបស់លោកអគ្គលេខា​ Nguyen Phu Trong ។ នៅសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈឹមបក្សនឹងពិភាក្សាអំពីទិសដៅការងារកម្មាភិបាលរបស់​គណៈ​កម្មាធិការមជ្ឈឹមបក្ស ​នីតិកាលទី១២ និងការបែងចែកដំណាងនៅមហាសន្និបាតលើក​ទី១២ គំរោងការណ៍​អាកាស​យាន​ដ្ឋានអន្តរជាតិ Long Thanh  ការរួមមតិដល់​របាយការណ៍ស្ដីពីកិច្ចការសំខាន់ៗ​ដែល​ការិយាល័យ​​នយោបាយបានដោះស្រាយក្រោយសន្និបាតមជ្ឈឹម លើកទី១០មក។ថ្លែងមតិនៅទីនេះ លោក 
N​guyen​ Phu Trong បានលើកច្បាស់​នូវបណ្ដាបញ្ហាដែលបានមជ្ឈឹមយកចិត្តទុកដាក់ ក្នុងដំណើការ​ស្រាវ​ជ្រាវ​ ពិភាក្សា សម្រេចចិត្ត។ ស្ដីពីទិសដៅ នៃការងារចាត់តាំងចំពោះ​គណៈកម្មាធិការបក្ស នីតិកាលទី១២​ អគ្គ​លេខាបានសង្កត់ធ្ងន់ថា៖ នេះគឺជាភារកិច្ចដ៏សែនសំខាន់ បានជាគណៈកម្មាធិការមជ្ឈឹមបក្ស និង​ការិយាល័យ​​នយោបាយ ត្រូវត្រៀមរៀបចំអោយបានម៉ត់ចត់ ​។ នេះគឺជាការងារ១ដែលទាក់ទិនដល់វេស​នា​របស់​​បក្ស របស់ប្រជាជននិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៖

 
   “ ខ្ញុំស្នើ​សមាជិកមជ្ឈឹមបក្សម្នាក់ៗត្រូវយល់ដឹងច្បាស់នូវ​អត្ថន័យដ៏ធំធេងរបស់ការងារសំខាន់​នេះ ​ត្រូវប្រមូល​ផ្តុំ ​វិភាគ ធ្វើស៊ីជំរៅថែមទៀតបណ្ដាខ្លឹមសារ។ត្រូវយកចិត្តទុកដាក់ដល់​បញ្ហាអ្វី?​ ដំណាក់កាល​ណា?​ ”

ស្ដីពីបញ្ហារូបសណ្ឋានរៀបចំរដ្ឋអំណាចតំបន់ លោកអគ្គលេខា​បក្ស Nguyen Phu Trong បានអះ​អាង​ថា​៖​ការ​ផ្លាស់​ប្តូរថ្មី ​សុក្រិតរូបសណ្ឋានរដ្ឋអំណាចតំបន់ជាបញ្ហាដើរតួនាទីដ៏សែនសំខាន់ ​ចំពោះបុព្វហេតុផ្លាស់ប្តូរ​ថ្មី​សុក្រិត​លើកកំពស់ប្រសិទ្ធិភាពក្នុងសកម្មភាព​របស់នីតិរដ្ឋ សង្គមនិយមវៀតណាម។           តាមរបៀប​វារះ​សន្និបាត​លើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១នឹងធ្វើការដល់ថ្ងៃទី៧ ឧសភា ​ឆ្នាំ ២០១៥៕​ 

 
តាម​  VOV5 -វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ