08/05/2015 11:36 GMT+7 Email Print Like 0

សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់


សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់ (VOV)
បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការ នារសៀលថ្ងៃទី៧ឧសភា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាល​ទី១១បានបិទបញ្ចប់ប្រកបដោយជោគជ័យ។        ធ្វើអធិបតីសម័យបិទបញ្ចប់ អគ្គលេខាបក្សលោក Nguyen Phu Trong បានមានបទសន្ទរកថាសំខាន់។ ស្ដីពីសំណូមពរកសាងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ លោកអគ្គលេខាបានសំណូមពរគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ត្រូវជាសមូហភាពរឹងមាំសាមគ្គីភាពឯកភាព ឬទ្ធានុភាពនយោបាយរឹងមាំមានសីលធម៍ភ្លឺថ្លាប្តេជ្ញាគោលដៅឯករាជ្យជាតិនិងលិទ្ធិ​សង្គមនិយម មានទស្សនវិស័យយុទ្ធសាស្ត្រ។
 

បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពីសន្និបាតមជ្ឈឹម (VOV)
ស្ដីពីរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ លោកអគ្គលេខាបានអះអាងថាការផ្លាស់ប្តូរថ្មីសុក្រិដ្ឋរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ជាបញ្ហាមានអត្ថន័យដ៏សែនសំខាន់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីសុក្រិដ្ឋលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃនីតិរដ្ឋសង្គមនិយមវៀតណាម។ លោកអគ្គលេខា Nguyen Phu Trong បានស្នើ​រ​ថា​៖​ “ការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនត្រូវផ្សាភ្ជាប់នឹងការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាព​របស់គណៈកម្មាធិការប្រជាជន បង្កលក្ខណៈដើម្បីក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពមានអំណាចជាក់ស្ដែង។”

ថ្លែងមតិសន្និដ្ឋានសន្និបាត អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖        “ដើម្បីអាចសំរេចដ៏ជោគជ័យ​គោលដៅភារកិច្ចរបស់ឆ្នាំ២០១៥ ឈានទៅមហាសន្និបាតលើកទី១២របស់បក្ស កម្មាភិបាលមជ្ឈឹមម្នាក់ៗត្រូវលើកកំពស់នូវស្មារតីការទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជននិងប្រទេសជាតិ ប្រមូលផ្ដុំដឹក
នាំបញ្ជាណែនាំយ៉ាងល្អបំផុតសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១ សេចក្តីសំរេចចិត្តរបស់មជ្ឈឹម។”
 
បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពីសន្និបាតមជ្ឈឹម។        សេចក្តីប្រកាស​នៃសន្និបាតបានលើកច្បាស់ថា​ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ឧសភា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល​ទី​ ១១ បានប្រជុំសន្និបាតលើកទី១១ដើម្បីពិភាគ្សាផ្ដល់មតិអំពីទិសដៅការងារកម្មាភិបាលគណៈកម្មាធិការមជ្ឈឹម​បក្សនីតិកាលទី១២ បរិមាណដំណាងនិងការចាត់តាំងដំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស​លើកទី១២របស់បក្ស រូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ គោលការណ៍វិនិយោគទៅលើគំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ គណៈកម្មាធិការមជ្ឈឹមបក្សបានអំពាវនាវបក្សទាំងមូលប្រជាជននិងកងទ័ពទាំងមូលបង្កើនសាមគ្គីភាពឯកភាពសតិអារម្មណ៍និងសកម្មភាព​​​ខំប្រឹងប្រែងឆ្លងផុតពីការលំបាកសាកល្បង អនុវត្តប្រកបដោយជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមឆ្នាំ២០១៥និងសេចក្តីសំរេចចិត្តមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១១របស់បក្សដំណើរការដ៏ជោគជ័យមហសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាតដំណាងទូទាំងប្រទេស​ទី ១២​របស់បក្ស៕ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ