06/01/2015 14:40 GMT+7 Email Print Like 0

សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបើកនៅទីក្រុងហាណូយ

 នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៤ សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនិសវៀតណាម​នីតិកាល​ទី​១១​ បានប្រារព្វឡើងនៅរដ្ឋធានីហាណូយក្រោយអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។ក្នុង​សន្តរកថា​របស់ខ្លួនលោក Nguyen Phu Trong បានលើកច្បាស់ថា៖ សន្និបាតលើកនេះមានអត្ថន័យដ៏​សែនសំខាន់​ចំ​ពោះ​​កិច្ច​ដឹកនាំនិងបញ្ជាណែនាំដើម្បី សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ​២០១៥និងរៀបចំប្រកបដោយជោគជ័យមហា​សន្និ​បាត​​បក្សគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ លោក Nguyen Phu Trong បាន​សំ​​​​​ណូម​​​ព​រថា៖


អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងសន្ទរកថានៅសន្និបាត


“សមាជិកសមាជិការមជ្ឈឹមទាំងឡាយស្រាវជ្រាវយ៉ាងហ្មត់ចត់ ពិភាក្សា ផ្ដល់មតិបន្តសុក្រិតអំពីពង្រាង​របាយការណ៍​។​ ជាពិសេសប្រមូលផ្ដុំក្នុងបញ្ហាធំៗ ខ្លឹមសារសំខាន់អំពីទស្សនៈ ការផ្ដួចផ្ដើមគំនិត គោលនយោបាយ វិធានការ​ផ្លាស់​ប្ដូរ​ថ្មីដែលមានអត្ថន័យយុទ្ធសាស្ត្រ មានចរិតលក្ខណៈលោតផ្លោះនិងបញ្ហានានាដែល នៅមានមតិខុសពីគ្នា”។​ក្រោយ​​សម័យបើកសន្និបាតសមាជិកសមាជិការទាំងឡាយបានស្ដាប់ប្រធាន​គណៈកម្មាធិការឃោសនានិងអប់រំ​មជ្ឈឹម​លោក Dinh The Huynh អានរបាយការណ៍របស់ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍ន​យោបាយ​ដាក់​ជូនមហាសន្និបាតបក្សលើកទី១២ និងស្ដីពីពង្រាងរបាយការណ៍បូកសរុបបញ្ហាមួយចំនួនអំពីទ្រឹស្ដី ជាក់ស្ដែង​ក្នុង​អំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី។បន្ទាប់នោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Tan Dung បកស្រាយ​នូវ​របាយការណ៍​​របស់ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍វាយតំលៃលទ្ធផលនៃការ​អនុវត្ត​ភារកិច្ច​អភិវឌ្ឍន៍​​សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១១-២០១៥ និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង​ដំ​ណាក់​កាល​​២០១៦-២០២០។

នាពេលរសៀលថ្ងៃដដែលសមាជិកសមាជិការទាំងឡាយបានស្ដាប់របាយការណ៍របស់ប្រធានគណៈចាត់តាំងមជ្ឈឹម
លោក To Huy Rua ស្ដីពីពង្រាងរបាយការណ៍បូកសរុបការអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលទី១១ និងបន្តអនុវត្តគំរោង ផែន​ការណ៍កម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ