05/10/2018 06:36 GMT+7 Email Print Like 0

សន្និបាតមជ្ឈឹមលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បន្តថ្ងៃធ្វើការទី៣

បន្តថ្ងៃធ្វើការទី៣ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានពិភាក្សាអំពីរបាយការណ៍បូកសរុបរយៈពេល ១០ ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤នីតិកាលទី១០ស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០។

មុននោះ គណៈកម្មាធិការមជ្ឈឹមបក្សបានពិចារណានិងសម្រេចលើការដាក់វិន័យចំពោះលោក Nguyen Bac Son អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ដោយការបណ្ដេញចេញ​ពី​មុខតំណែងជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ព្រមទាំងដាក់វិន័យចំពោះលោក Tran Van Minh អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីទអនុប្រធានគណៈចាត់តាំងមជ្ឈឹម អតីតប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដោយការបណ្ដេញចេញពីបក្ស ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ