08/05/2018 09:48 GMT+7 Email Print Like 0

សន្និបាតមជ្ឈឹមលើកទី៧បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយ

សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ បានប្រារព្ធនាព្រឹកថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហាណូយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថតៈ Xuân Dần/VOV )

នៅអង្គប្រជុំលើកនេះនឹងធ្វើការពិភាក្សាអំពីគម្រោងការមួយចំនួន ក្នុងនោះមាន  “គម្រោងការកសាងជួរកម្មាភិបាល​គ្រប់ជាន់ថ្នាក់ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រមានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុ ភាព​” គម្រោងការ “កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងនិយោជិកក្នុងសហគ្រាស” និងគម្រោងការ “កែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម”។ គម្រោងទាំងអស់គឺទាក់ទងផ្ទាល់ដល់កិច្ចការ កសាងបក្ស កសាងជួរកម្មាភិបាល កសាងប្រព័ន្ធនយោបាយ ថែទាំជីវភាពកម្មាភិបាល  ពលករ និយោជិកដែលបានកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់ផ្តោតការ យកចិត្តទុក​ដាក់ជាពិសេស។

អញ្ជើញថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា សន្និបាតមជ្ឈឹមលើកនេះបានប្រារព្ធឡើងក្នុងបរិបទដែលប្រទេសជាតិ មានបម្រែបម្រួលយ៉ាងសកម្មនិងកំពុងចំពោះមុខ កាលានុវត្តន៍ភាពថ្មីដ៏ល្អប្រសើជាងសម្រាប់បុព្ធហេតុផ្លាស់ប្តូរថ្មី។ លោកអគ្គលេខាបក្សបានស្នើឲ្យអង្គប្រជុំ ពង្រីកស្មារតីទទួលសុខត្រូវ និងប្រមូលផ្តុំស្រាវជ្រាវពិភាក្សាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ