12/01/2016 09:36 GMT+7 Email Print Like 0

សន្និបាតមជ្ឈឹមលើកទី១៤នីតិកាលទី១៤បានប្រារព្ធជាផ្លូវការ


ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមលើកទី១៤នីតិកាលទី១៤

​នាពឹ្រកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ សន្និបាត​មជ្ឈឹម​លើកទី​១៤ នៃគណៈ​កម្មា​ធិការ  មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម​នីតិកាលទី១១ បានប្រារព្ធ​ឡើង​ដ៏មហោឡារិក នៅ​ទីក្រុងហាណូយ​។ អគ្គលេខាបក្សកុម្មុយនិស្តវៀត​ណាម លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនិងថ្លែងមតិបើកមហាសន្និបាតនេះ។ នៅសន្និបាត មជ្ឈឹម​លើកទី១៤ គណៈ​កម្មាធិការមជ្ឈឹមបក្សបានពិភាក្សា​ និងអនុម័តលើការផ្តូច ផ្តើម​គំនិតចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក​(TPP) បន្តធ្វើសុក្រឹត​ការងារ​រៀប​ចំ​កម្មាភិបាល​នៃ​គណៈ​កម្មាធិកា​រ​មជ្ឈឹម​ការិយា​ល័យន​យោបាយ គណៈលេខានីតិកាលទី១២ និងកិច្ចការបក្សមួយ​ចំនួនទៀត។ ស្តីពីការ​បន្ត​ធ្វើ​ឲ្យសុក្រឹត​ការងារ​រៀបចំ​កម្មាភិបាល​សម្រាប់មហា សន្និបាតលើកទី​១២របស់បក្ស អគ្គលេខាបក្សលោក Nguyen Phu Trong បាន ឲ្យដឹងថា៖

​“បន្ទាប់ពីសន្និបាតមជ្ឈឹមលើកទី១៣មក ដោយឈរលើមូលដ្ឋានលទ្ធផល​នៃ ការ​ឧទ្ទេស​នាម​របស់​គណៈ​កម្មាធិការ​មជ្ឈឹម សមាជិកសមាជិការ ការិយាល័យ នយោបាយនិងគណៈ​លេខានីតិ​កាលទី១១ អនុគណៈ​កម្មការ​រៀប​ចំ​កម្មាភិបាល​បាន ពិភាក្សា​និងឯកភាពថា ការឧទ្ទេសនាមបេក្ខជនស្នូលនៃនីតិកាលទី១២រួម​មាន បេក្ខជន​ជាសមាជិក​សមាជិការ នៃការិយាល័យនយោបាយ គណៈលេខានីតិ កាលទី១១ដែលមានគ្រប់​លក្ខណៈ ស្ថិតក្នុង​អាយុនិង​ករណីពិសេសល​ក្នុងការ ជាប់ឆ្នោតនៅនីតិកាលទី១២។ ខ្ញុំស្នើរមជ្ឈឹមស្រាវជ្រាវយ៉ាង​ម៉ត់ចត់​ នូវរបាយ​ការ​ណ៍​របស់ការិយាល័យ​នយោបាយ សំដៅពិភាក្សា​​ផ្តល់មតិ​ដើម្បីសម្រេចនូវរបាយ​ការណ៍ ការ​ងាររៀប​ចំក​ម្មាភិ​បាល​ ព្រម​ទាំងពិនិត្យឧទ្ទេសនាម មុខតំណែងជាអ្នក​ដឹកនាំស្នូលរបស់នីតិកាលទី១២ផងដែរ”។

​នាពេលព្រឹក តាងនាមការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានថ្លែង​របាយ​ការណ៍​ស្តីពី​លទ្ធផល​ចរចា​ និងស្នើឲ្យមានការផ្តួចផ្តើមគំនិត​ក្នុងការ ចុះ​ហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​(TPP)។

​នាពេលរសៀល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានដឹកនាំអង្គប្រជុំ។ លោក To Huy Rua លេខាមជ្ឈឹម​បក្ស បានតាង​នាម ការិយាល័យនយោបាយ ថ្លែងរបាយការណ៍របស់ការិយាល័យ​នយោបាយ ទទួល​យក​មតិ​របស់​មជ្ឈឹម​នៅ សន្និបាត​មជ្ឈឹមលើកទី១៣ ស្តីពីការបំពេញបន្ថែមកម្មាភិបាលចូលក្នុងគណៈ​កម្មាធិការ​មជ្ឈឹន​ការិយាល័​យ​​នយោបាយ គណៈលេខា និងឧទ្ទេសនាមបេក្ខ​ជន ៤រូបឲ្យកាន់​មុខតំណែង​ជាអ្នក​ដឹក​នាំ ស្នូល​នៃនីតិកាលទី​១២ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ