20/07/2016 09:06 GMT+7 Email Print Like 0

សន្នសីទកាសែតស្តីពីកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤


អគ្គលេខាធិការរដ្ឋសភានិងជា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc ថ្លែងមតិក្នុងសន្និសីទកាសែត

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទ​កាសែត ស្តីពី​កិច្ច​ប្រជុំលើក​ទី​១រដ្ឋសភា​វៀត​ណាម​នីតិកាលទី១៤។ បានប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី​២៩ ខែកក្កដា កិច្ច​ប្រជុំ​លើកទី​​១ រដ្ឋ​សភាវៀត​ណាម​នីតិកាលទី១៤ នឹងធ្វើការក្នុងរយៈពេល៦ថ្ងៃ សំដៅ​ពិនិត្យ​នូវ​សេចក្តី​សម្រេច​នៃ​​ការ​ងារ​​រៀបចំ​​កម្មាភិបាល​ជាន់​ខ្ពស់​របស់​រដ្ឋ។ អគ្គលេខាធិការ​រដ្ឋសភានិងជា​ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា លោក Nguyen Hanh Phuc បាន​ឲ្យដឹ​ង​ថា៖

​“នីតិកាលទី១៤នេះ ចំនួនបេក្ខជនជាប់ឆ្នោតជាថ្មីម្តងទៀតស្រូបយក៣៦% គឺខ្ពស់បំផុតប្រៀបនឹងនីតិកាល​ចំនួន៣ថ្មី​ៗ​នេះ។ ហើយទីពីរគឺ​តំណាងនីតិកាល​ថ្មី​ ក៏​មាន​ច្រើន​រូប​ដែល​ធ្វើការ​ក្នុង​វិស័យយុត្តិធម៌​ដែរ​។ ទីបីគឺ​នាពេលកន្លង​ទៅ ក្រុម​ការ​ងារ​ក៏បានរៀបចំវគ្គបំប៉ន់​សម្រាប់តំណាង ដែលចូលរួមលើកដំបូង ដើម្បី​ស្វែង​រក ដំណើរ​ការតាក់​តែងច្បាប់​យ៉ាង​ដូចម្តេចផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ