09/08/2018 09:46 GMT+7 Email Print Like 0

សន្ទស្សន៍នៃប្រសិទ្ធភាំពសេវា logistics របស់វៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើង២៥កម្រិត

យោងតាមការវាយតម្លៃថ្មីបំផុតរបស់ធនាគារពិភពលោក (WB) សន្ទស្សន៍ប្រសិទ្ធភាពនៃសេវាកម្ម logistics (LPI) របស់វៀតណាមនៅក្នុង ឆ្នាំ២០១៨ បានកើនឡើង២៥កម្រិត បើប្រៀបនឹងឆ្នាំ២០១៦ ពោលគឺជាប់លំដាប់ថ្នាក់ទី៣៩ក្នុងចំណោមប្រទេសចំនួន ១៦០ ដែលត្រូវបានស្ទង់មតិ។

សន្ទស្សន៍នៃប្រសិទ្ធភាំពសេវា logistics របស់វៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើង២៥កម្រិត

លទ្ធផលនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកែលម្អសន្ទស្សន៍ប្រសិទ្ធភាពនៃសេវាកម្ម logistics នៅ​វៀត​ណាម ​ក្នុងនោះ មានការរួមចំណែករបស់វិស័យដឹកជញ្ជូនផង ដែរ។

យោងតាមលោក Nguyen Van Cong អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យដឹកជញ្ជូនបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាកម្មដោយឥតឈប់ឈរដែលបានភ្ជាប់ទំនាក់ទំនងគ្នារវាងមធ្យោ បាយដឹកជញ្ជូនដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ លោក Nguyen Van Cong ឲ្យដឹងថា៖ “ក្រសួងតែងតែជួយសម្រួលដល់សហគ្រាសវិនិយោគបំពាក់បករណ៍ទំនើប បង្កើតការតភ្ជាប់រវាងវិស័យដឹកជញ្ជូនផ្សេងៗ រវាងសហគ្រាសនាំចេញនាំចូលសហគ្រាសផលិតទំនិញជាមួយសហគ្រាស logistics  ដើម្បីឲ្យមានតម្លាភាពសាធារណៈអំពីតម្លៃនៃសេវាដឹកជញ្ជូន។ ទាក់ទងនឹងទីផ្សារដឹកជញ្ជូនរបៀបនៃការដឹកជញ្ជូន​ដើម្បីធ្វើយ៉ាងម៉េចឲ្យមានការតភ្ជាប់ បង្កើនការដឹកជញ្ជូនតាមរយៈមធ្យោបាយដ៏សម្បូរបែបគឺមយើងអាច​កាត់បន្ថយចំណាយលើការដឹកជញ្ជូននិងកាត់បន្ថយបានចំណាយ logistics ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ