21/05/2015 11:25 GMT+7 Email Print Like 0

សន្ទនាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

នាថ្ងៃទី២១​ខែឧសភា​ឆ្នាំ២០១៥ នៅ​ទីស្នាក់​ការសភា​តំបន់Flamand អង្គការ​សម្ព័ន្ធ​ភាព​បែល​ហ្ស៊ីក​វៀត​ណាម​បាន​បើក​ការ​សន្ទនា​ ស្តី​អំពីកិច្ច​ព្រម​ព្រៀង​សេរី​ពាណិជ្ជ​កម្ម​វៀតណាម សហភាព​អឺរ៉ុប​(EVFTA)។ វៀត​ណាម​និង​សហភាព​អឺរ៉ុប​(EU)​កំពុង​ស្ថិត​នៅ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃការ​ចរចា​ អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​សំដៅអាច​ឈាន​ទៅដល់​ការចុះ​ហត្ថលេ​ខា នា​ពេល​ដ៍ខ្លី​បំផុត។


លោក Mauro Petriccione ប្រធានក្រុមចរចារEU (រូបថតៈvietnamplus)

សិក្ខាសាលា​បានជូន​ដំណឹង​ដល់ បណ្តាក្រុមហ៊ុន​បែលហ្ស៊ីក​ជ្រាប អំពីឱកាស​ដែលគេ​អាច​ក្តាប់​បាន​ខណៈ​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ចុះហត្ថ​លេខា​នោះ។ លោក Mauro Petriccione ប្រធាន​ក្រុម​ចរចា EUឲ្យដឹង​ថា​លុះ​ដល់​ពេល​នេះ​ភាគី​ទាំង​២​ បាន​ឯកភាព​គ្នា​លើ​បញ្ហា​គ្រឿង​ឈើ​សេវា​កម្ម​វិនិយោគ​ទុន​របង​ពន្ឋ​ដារ​លទ្ឋ​ភាព​ប្រកួត​ប្រជែង​ និង​ការ​អភិវឌ្ឍន៏​ដោយ​និរន្ត​ភាព។  លោក​MauroPetriccioneថ្លែង​ថា​ EUនិង​វៀត​ណាម​បាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​រាល់​ចំណុច​ខុស​គ្នា ដើម្បីអាច​ឈាន​ទៅរក​ការ​បញ្ចប់​កិច្ច​ចរចា​ នាពេលដ៍ខ្លី​ខាង មុខ​នេះ​។ លោក​ក៍វាយ​តំ​លៃ​ខ្ពស់ អំពីការ​រីកចំរើន​ខ្លាំង​របស់​សេដ្ឋកិច្ច​វៀត​ណាម ដែល​ផ្តល់មក​នូវ​កាលា​នុ​វត្ត​ភាព​ជូន​វិនិយោគិន​បរទេស​ ពិសេសគឹ​អ្នកបណ្តាក់​ទុន​ពីទ្វីបអឺរុប។ រីឯខ្លួន​វិញ​ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម លោក  Vuong Thua Phong បាន​មាន​ប្រសាសន៍​ អំពីផល​ប្រយោជន៍​នានា ដែលEVFTA និង​នាំ​មក​ជូន​សេដ្ឋកិច្ច​វៀត​ណាម​និង​EUដូចជា​ការ​បង្កើត​ទីផ្សារ និងបរិយាកាស​រកស៊ី​ប្រកប​ដោយ​ស្ថិរភាព និងជំរុញ​កំណើន​សេដ្ឋកិច្ច​សំរាប់​ទ្វេភាគី​មុន​នោះ នាថ្ងៃទី១៨ខែឧសភា​ឆ្មាំ​២០១៥ សភាពាណិជ្ជកម្ម​និង​ឧស្សាហ​កម្ម​វៀត​ណាម​ក៍បាន​រៀប​ចំ​ឡើង​សិក្ខា​សាលា ស្តីពីទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​វៀតណាម ជាមួយEUផងដែរ។

​នាបច្ចុប្បន្នន៍​នេះEUជា​ដៃគូ​ជួញដូរ​ធំទី២​ លើវិស័យនាំចេញនិ​ងទី​៦​ អំពី​នាំចូល​របស់​វៀត​ណាម​។ បន្តាប់​ពីចុះ​កិច្ច​ព្រម​ព្រៀង​នេះ និង​មានទំនិញ​ចំនួន៩០% របស់​វៀតណាម​ដែល​នាំចូល​ទីផ្សារ​អឺរុប​នោះ​បាន​ទទួល​របប​ពន្ឋ​ដានៅ​កំរិត​០%៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ