14/05/2015 10:37 GMT+7 Email Print Like 0

សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់អាស៊ាននិងតំបន់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥​ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានមកសម្ដែងការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ នៅទីនេះ លោកNguyen Xuan Phuc បានស្នើសិង្ហបុរីបន្តលើក​ទឹកចិត្ត​អង្គភាពអាជីវកម្ម ក៏ដូចជា​ក្រុម​ហ៊ុននានាប្រចាំ​ប្រទេសនេះ​ ស្រាវជ្រាវឱកាសបោះទុនវិនិយោគ ចូលក្នុងវិ​ស័យមុខព្រួញនានានៅ​វៀត​ណាម​ដូចជា៖ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ថាមពល…លៗ​ ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​សិង្ហបុ​រី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការជាមួយ​បណ្ដាខេត្ត ទីក្រុង​របស់វៀតណាម ដោយផ្អែក​ទៅលើឧត្តមភាព​របស់​តំបន់​​និមួយៗ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong មានគោលបំណងថា៖ ភាគីទាំងពីរសកម្ម សហ​ប្រតិបត្តិ​ការសម្រេចបែបបទនានា ដើម្បីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបិរី (VSIP)​ 6,7​ ក្នុងឆ្នាំ២០១៥។ ​នាយករដ្ឋមន្ត្រី  Lee Hsien Loong បានអះអាងថា៖ កិច្ចសហប្រតិបត្តិ​ការ​អប់រំ​និង​បណ្ដុះ​​បណ្ដាល​ ជាវិស័យ១ក្នុងចំណោមវិស័យស្នូល នៃកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ និង​លោក​ក៏​បាន​សម្ដែងការត្រៀមខ្លួនជាស្រេច​បង្កើនកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍​ប្រភព​ធន​ធានមនុស្ស សំរាប់វៀតណាម។ 

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែងការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក៏បានឯកភាពដែរ​ថា៖ ​សន្តិភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ​នៅ​សមុទ្រ​ខាង​កើត​ ជាផលប្រយោជន៍រួមរបស់អាស៊ាន និងតំបន់។ ​តំបន់អាស៊ាន គប្បីសាមគ្គី​ ពង្រីកតួនាទី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាក់ទិននានាដល់សន្តិភាព ស្ថិរភាព ជាពិសេសគឺការគោរពច្បាប់ ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី​ ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ជា​ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) អនុវត្តយ៉ាងទៀងទាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិសំរាប់ភាគី​នានានៅ​សមុទ្រ​ខាង​កើត (DOC)កសាងក្រមប្រតិបត្តិការនៅសមុទ្រ​ខាងកើត ​( COC ) យ៉ាងឆាប់ៗ។


នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan​ Phuc និង​គណៈ​​ប្រតិភូរដ្ឋាភិបាលវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរីប្រកបដោយជោគជ័យ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ