26/12/2017 10:53 GMT+7 Email Print Like 0

សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៧


 ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវសមិទ្ធិលេចធ្លោបំផុតលើវិស័យការទូតពហុភាគី ដែល នាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ
កាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ 

ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវ​សមិទ្ធិលេចធ្លោបំផុតលើវិស័យការ​ទូតពហុភា​គី ​ដែល នាំវៀត​ណាម​ធ្វើ​សមាហរណកម្ម​អន្តរជាតិកាន់​តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋា​នៈរបស់ប្រទេសជាតិលើឆា​ក​អន្តរជាតិ។ ទន្ទឹម​ជាមួយគ្នានោះដែរ​ ទំនាក់ទំនងទ្វេភាគី រវា​ងវៀតណាមជាមួយដៃគូសំខាន់​ៗមួយចំ​នួន ក៏ត្រូវ​បាន​ជម្រុញ​ប្រកប​ដោយ​ប្រសិទ្ធិ ភាព​និងក្លាយ​ទៅជា “ចំណុចភ្លឺ”ក្នុងទំនា​ក់ទំនងកិច្ចការប​រទេសឆ្នាំ​២០១៧ របស់​វៀត​ណាម​។
 
ឆ្នាំ២០១៧​ ស្ថានភាពលើពិភពលោក​និងតំបន់មានបម្រែបម្រួលយ៉ា​ងស្មុ​គស្មាញ ដែល​ជះឥទ្ធិពល​ផ្ទាល់​ទៅលើ​វៀត​ណាម​។ ក្នុងបរិបទនោះ ទំនាក់​ទំនងរវាងវៀតណាម​ ជាមួយ​ដៃគូមានសក្កានុភា​ព ជាពិសេស​គឺប្រទេស​មហា​អំណាច កាន់​តែស៊ី​ជម្រៅ នាំ មកនូវផលប្រ​យោជន៍​ជាក់ស្តែង​សម្រាប់ប្រទេស​ជាតិ​។

សញ្ញាពិសេសក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ឆ្នាំ២០១៧បានឈានចូលប្រវត្តិសា​ស្ត្រនៃទំនាក់ទំនងវៀតណាម-អាមេរិ​ក ​ដែល បានបញ្ជាក់​តាមរយៈ​ដំណើរ​ទស្សន​កិច្ច​ចំនួន២​លើក។ នោះគឺដំណើរទស្សនកិច្ច​នៅ អាមេរិករបស់នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc នាដើម​ខែមិថុនា​ឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចនៅ​វៀតណាម របស់ប្រធានា​ធិបតីអាមេរិក លោក Donald​ Trump នាខែវិច្ឆិកាឆ្នាំ២០១៧ ក្នុ​ងឱកាស​ចូលរួមសន្និសីទជាន់ខ្ពស់វេទិ​កាស​ហប្រតិ បត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ (APEC)។ តាមរយៈដំណើរទស្សន​កិច្ច​ចំនួនពីរលើក នេះ នាយករដ្ឋ​មន្ត្រី​លោក Nguyen​ Xuan  Phuc បានក្លាយទៅជានាយករដ្ឋម​ន្ត្រីអាស៊ី អាគ្នេយ៍ដើម​ដំបូង​ទៅទស្សនកិច្ច​នៅសេតវិមាន​ក្នុងអាណត្តិ​ប្រធានាធិបតី​អាមេរិក លោក Donald Trump។ ទន្ទឹមជាមួយ​គ្នានោះ ​លោក Donald Tru​mp ក៏ជា​ប្រធានា​ធិប​តី​​ដំបូង​ក្នុងប្រវត្តិសាស្ត្រក្លា​យទៅ​ជាប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ចនៅ​ វៀតណាម​ភ្លាមក្រោយ​ពេលទទួល​ដំណែង​។ បណ្ឌិត Tran Viet Thai នៅវិទ្យាស្ថាន ការទូត បាន​ចាត់​ទុក​ថា៖​“ចាប់​តាំងពីរ​បាន​ប្រក្រតី​ភាពទំនាក់​ទំនងវៀតណាម​- អាមេរិក រហូតម​កដល់​ពេល នេះ សម្លឹងមើល​ឡើង​វិញ​លើ​អតីត​ប្រធានាធិបតី​អាមេរិក​ចំនួន​៣ជំនាន់​ គឺប្រធានាធិបតី​ Bi​ll Clinton  ប្រធានាធិបតី G​eorge Bush និងប្រធានាធិប​តីលោ​ក Obama គឺសុទ្ធតែ បានមកបំពេញ​ទស្សនកិច្ច​នៅវៀតណាម​ផងដែរ។ សម្បីតែ លោក Bill Clinton ​ដែល ជាអ្នកសម្រេចប្រក្រតីទំនាក់ទំនងការ​ទូតជាមួយ​វៀត​ណាម​នោះ គឺលោកក៏បានមក​ ទស្សនកិច្ចនៅវៀតណាម នាចុងអាណត្តិ​របស់ខ្លួន​។ រីឯប្រធានាធិ​បតីលោក Donald Trump គឺសម្រេចមក​ទស្សនកិច្ច​នៅវៀតណាម តាំងពីដើមអាណ្តិម្លេះ ប្រការ​នេះបា​ន ឆ្លុះបញ្ជាំង​នូវឋានៈ​របស់​វៀត​ណាម ដែល​កំពុងកើន​ឡើងក្នុងគោល​នយោបាយ​កិច្ចការ បរទេសនិងក្នុងទំនា​ក់ទំនង​ជាមួយអាមេរិក”។
 
ដំណើរទស្សនកិច្ច​ពោរពេញទៅដោយអត្ថន័យសំខា​ន់ ជាការគូសសញ្ញា​ថ្មីក្នុង ទំនាក់​ទំន​ងដៃ​គូលើគ្រប់​ជ្រុង​ជ្រោយ ​និងបង្ហាញនូវការផ្លាស់ប្តូរសកម្មនៃ​ទ​ស្សនៈ​របស់ ថ្នាក់ដឹកនាំអាមេរិកជាមួ​យវៀត​ណាម។ នោះគឺ​គោរពរ​បរនយោបាយ​របស់​វៀត​ណាម។

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនអភិវឌ្ឍន៍ ស្ថិរភាពនិងមាំមួន
 
សម្រាប់​ចិន ឆ្នាំ២០១៧ក៏ជាឆ្នាំទទួលស្គា​ល់ទំនាក់ទំនងកាន់តែស៊ីជម្រៅ​ ​ស្ថិរភាព ជាមួយនឹង​សកម្មភាព​កិច្ចការ​បរទេស​យ៉ាង​ផុស​ផុល​។ អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ប្រធាន​រដ្ឋ លោក Tra​n Dai Quang បានអនុវត្ត ដំណើរទស្ស​នកិច្ចនៅ​ចិន។ ជាម្ចាស់ផ្ទះរៀបចំ​ឆ្នាំ ​APEC ២០១៧​ ក៏បាននាំវៀត​ណាម​ ក្លាយទៅជាប្រទេសដើមដំបូងទទួ​លអគ្គលេខានិងជាប្រធាន​រដ្ឋចិន​ លោក Xi Jinping មកបំពេញ​ទស្សនកិច្ច​ថ្នាក់រដ្ឋនៅ​វៀត​ណាម បន្ទាប់ពីមហាសន្និបាតលើក​ទី១៩នៃ ​បក្ស កុម្មុយ​និស្តចិន។
 
ព្រឹត្តិការណ៍​​នេះ បានបង្ហោះនូវសញ្ញាពិសេស​មួយ សរឲ្យឃើញនូវការប្តេជ្ញា​របស់ ប្រទេស​ទាំងពីរ​សំដៅរ​ក្សាទំ​នាក់ទំ​នង​ទ្វេភាគី អភិវឌ្ឍន៍ស្ថិរភា​ពនិងមាំមួន។ ​នៅក្នុង ជំនួប​ចរចា​បន្ទាប់​ពីពិធី​ទទួល​បដិសណ្ឋារ​កិច្ច​អគ្គលេខានិ​ង​ជាប្រធានរដ្ឋចិន​ លោក Xi Jinping អគ្គលេខាបក្ស​កុម្មុយនិ​ស្តវៀត​ណាម​ លោក Nguyen Phu Trong បានអះអា​ង​ថា៖
 
“ការអភិវឌ្ឍន៍ស្ថិ​រភាព យូរអង្វែងនិងសមិទ្ធិផលទទួល​បាន​ក្នុងទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋ​ទាំងពីរ ជាកត្តាមិន​អាចខ្វះបាន​សម្រាប់ស្ថិរភាពនិងការអភិវឌ្ឍន៍​របស់ប្រ ទេសនីមួយៗ។​ បក្ស រដ្ឋនិង​ប្រជាជន​វៀត​ណាម​ ជានិ​ច្ចកាលគោរពនិងមានបំណង រួម ជា​មួយបក្ស​ រដ្ឋនិងប្រជាជន​ចិន បង្កើន​ចំណង​មិត្តភាព​ជាប្រពៃណី​ រឹតប​ន្តឹងកិច្ចសហ ប្រតិបត្តិ​ការ នាំទំនាក់​ទំនងដៃ​គូយុទ្ធសាស្ត្រ​លើគ្រប់ជ្រុង​ជ្រោយ​រវាង​បក្ស​ទាំង​ពីរ រដ្ឋ ​ទាំងពីរមានការអភិវឌ្ឍន៍ដោយ​ឥតឈប់ឈរពីមួយថ្ងៃទៅមួយ​ថ្ងៃ”។

អះអាងនូវទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជិតខាងជាភាតរៈ
 
ទំនាក់​ទំនងជាមួ​យប្រទេសជិតខាងបន្តជាអាទិភាព​ខ្ពស់ក្នុង​គោលមាគា គោល នយោបាយ​កិច្ចការ​បរទេស​របស់បក្ស​និង​រដ្ឋវៀតណាម​នាឆ្នាំទៅ។ សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិកា​រទ្វេភាគីវៀតណាម-កម្ពុ​ជា​ឆ្នាំ២០១៧បាន ​គូសសញ្ញានូវកំណាត់ផ្លូវ៥០ឆ្នាំសហប្រ​តិបត្តិការ​។ ដំណើរទស្សនកិច្ចរបស់​អគ្គលេខា ​បក្ស លោក Nguyen Phu Trong នៅកម្ពុជានាខែកក្ក​ដាឆ្នាំ​២០១៧ បានបង្កើតផែ​នគ្រឹះ រឹងមាំដើម្បីនាំទំនាក់ទំន​ង “អ្នកជិត​ខាង​ល្អ​ប្រសើរ​ មិត្តភាពជាប្រពៃ​ណី សហប្រតិបត្តិ ការលើគ្រ​ប់ជ្រុងជ្រោយ និរន្តរភាពយូរ​អង្វែង​” ជាមួយ​កម្ពុជា​ឡើង​កំពស់​ថ្មី​។
 
រីឯសម្រាប់ឡាវ ឆ្នាំ​២០១៧ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀត​ណាម-ឡាវ គូស សញ្ញានូវរយៈពេល៥៥ឆ្នាំ​បង្កើត​ទំនាក់​​ទំនងការ​ទូតនិងរយៈពេល៤០ឆ្នាំ​ចុះហត្ថ​លេខា លើសន្ធិសញ្ញាមិត្តភាពនិងស​ហប្រតិ​បត្តិការ។ សកម្មភាព​ជាច្រើនបាន​ប្រព្រឹត្តទៅក្នុង ឆ្នាំមិត្តភាពវៀ​តណាម-ឡាវ​។ ការដែល អគ្គលេខា និងប្រធានរ​ដ្ឋឡាវ លោក​ Bounhang Vorachit អញ្ជើញមកបំពេញទស្សនកិច្ចជា​ផ្លូវការ​នៅវៀត​ណាម ក្នុង​បរិបទ​ដែល​ប្រទេស​ទាំងពីរ​រៀប​ចំ​ប្រកបដោយជោគជ័យ ឆ្នាំសា​មគ្គីភាព មិត្តភាព ២០១៧​ ជាការ​គូរសញ្ញានូវទំនាក់ទំន​ង​ពិសេស វៀតណាម​-ឡាវ។
 
ឆ្នាំ២០១៧ ជា​ឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍​និងសមិទ្ធិកិច្ចការបរទេ​ស ​សំខាន់ៗ បង្កើតបុព្វបទរឹង​មាំ ដើម្បី​វៀត​ណាម​បន្តធ្វើសមាហរ​ណកម្មអន្តរជាតិ តាម​គោល​មាគាកិច្ចការបរទេសសន្តិ​ភាព ម្ចាស់​ការ ពហុបែប ពហុភាគី​ យកផល​ប្រយោជន៍ ជាតិ​ជាចម្បង​៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ