22/04/2015 12:06 GMT+7 Email Print Like 0

សញ្ញាសកម្មក្នុងការចរចា TPP រវាងអាមេរិកនិងជប៉ុន


សញ្ញាសកម្មក្នុងការចរចា TPP រវាងអាមេរិកនិងជប៉ុន (AFP)

 

អាមេរិកនិងជប៉ុនកំពុងប្រឈមមុខ នឹងឱកាសដ៏ធំធេងដើម្បីដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ក្នុង​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​ដៃគូអន្តរ​ប៉ាស៊ីហ្វិក (TPP)។​ នាថ្ងៃទី២០ខែមេសាឆ្នាំ២០១៥ ​អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Danny Russel បានអះ​អាង​ថាដំណើរការចរចា​ TPP កំពុងមានវឌ្ឍន៍ភាពនិង លោកជឿជាក់ថាការទទួលបាន​កិច្ច​ព្រមព្រៀង​មួយ ជាមួយជប៉ុនគឺស្ថិតក្នុងលទ្ធភាព។ តាម​លោក Russel ថា ថ្នាក់​ដឹក​នាំ​និង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ នៃប្រទេសទាំង១២​ដែលចូលរួម TPP សុទ្ធតែ​ប្តេជ្ញាសំរេចកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៥។

​លោក Russel បាននាំចេញមតិពោលខាងលើប៉ុន្មានថ្ងៃមុន នឹងដំណើរទស្សន​កិច្ច​ប្រវត្តិ​សាស្ត្រ​របស់​នាយ​ក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe ទៅកាន់​ក្រុងវ៉ាស៊ីន​តោន។ តាម​ការ​ចាត់ទុ​ក​របស់​មជ្ឈដ្ឋាន​អ្នក​សង្កេត​ការ​ណ៍​ថា មាន​លទ្ធភាព​ជាច្រើន​TPP នឹង​ជាខ្លឹម​សារ​មួយ​ក្នុង​ចំណោម​ខ្លឹម​សារ​ជួរ​មុខ​ក្នុង​របៀប​វារៈ​របស់​នាយ​ក​រ​ដ្ឋ​មន្ត្រី​​ Abe ជាមួយ​មជ្ឈដ្ឋាន​មន្ត្រីអាមេរិក​ក្នុងប៉ុន្មានថ្ងៃ ពីថ្ងៃទី២៦​ខែមេសាដ​ល់ថ្ងៃទី​៣ខែ​ឧសភា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ