14/05/2016 08:35 GMT+7 Email Print Like 0

សញ្ញាវិជ្ជមានពីសាធារណមតិអាមេរិកចំពោះមុខដំណើរទស្សនកិច្ចវៀតណាមរបស់លោក Barack Obama


ប្រធានាធិបតីអាមេរិកលោក Barack Obama

សាធារណមតិអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការណ៍ ដែលប្រធានាធិបតិអាមេរិក លោក Barack Obama នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០១៦។ មជ្ឈដ្ឋានសេតវិមានបានឲ្យដឹងថា ប្រធានាធិបតី Obama ទន្ទឹងរងចាំដំណើរទស្សនកិច្ច​វៀត​ណាម​នេះ​និងមានគម្រោងជួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាមសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់​​វិស័យរវាងវៀតណាមជាមួយអាមេរិក។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ទំ​នាក់​ទំនងវៀតណាមអាមេរិកកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

សាស្ត្រាចារ្យរង  Admund Malesky នៅមហាវិទ្យាល័យ Duke អាមេរិកបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះអាច​នឹងជាឱកាសសម្រាប់ប្រទេសទាំងពីរជម្រុញការជួបប្រាស្រ័យនិង កសាងទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុង​ពេលជាមួយគ្នានោះ អតីតវរសេនីយ៍ឯកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Andre Sauvageot បានឲ្យដឹងថា អាមេរិកគប្បីលុបចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាម ព្រមទាំងរំពឹងទុក​ថា រដ្ឋាភិបាលអាមេរិកនឹងរួមចំណែកចូលក្នុងការធ្វើទំនើបភាវូបនីយកម្មផ្នែកកងទ័ពរបស់វៀតណាមផង​ដែរ​៕​

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ