25/12/2016 10:31 GMT+7 Email Print Like 0

សង្គមទាំងមូលប្តេជ្ញាលុបបំបាត់គ្រឿងញៀន


នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៦ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជាអធិបតី​សន្និសីទ Online​ទូទាំង​ប្រទេស​ ស្តីពី​ការងា​របង្កាប្រឆាំង​គ្រឿង​ញៀន និងផ្តាច់​គ្រឿង​ញៀន​។ អញ្ជើញ​សន្និដ្ឋាន​នៅ​ក្នុង​សន្និសីទនេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បាន​លើក​ច្បាស់​ថា  នា​ពេល​កន្លង​ទៅ ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​វៀត​ណាម បាន​រក​ឃើញ ចាប់​ឃាត់​ខ្លួននិង ដោះស្រាយ​បទល្មើស​គ្រឿង​ញៀន​ជាច្រើន​ករណី។ លោក Nguyen Xuan Phuc បាន​​សង្កត់​ធ្ងន់ថា​៖
 
 ​“សាររបស់​រដ្ឋាភិបាលគឺផ្សព្វផ្សាយ ក្នុងសង្គមទាំងមូលថា ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​និង​គ្រោះអាសន្ន​គ្រឿង​ញៀន​ ជាបញ្ហាក្តៅកគុក​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​បណ្តាល​ឲ្យមានផល​វិបាកយ៉ាង​ធ្ងន់ធ្ងរ​។ ​ដោយ​ហេតុនេះ គ្រប់ក្រុម​គ្រួសារ​ប្រព័ន្ធនយោបាយ​ទាំង មូល​សហគមន៍​ទាំងមូល​និង​សង្គម​ទាំង​មូល​ត្រូវ​ប្តេជ្ញា​តស៊ូ​ប្រឆំាង និង​លុបបំបាត់​គ្រឿង​ញៀន រួម​ចំណែក​ធានាសន្តិសុខ សណ្តាប់​ធ្នាប់​និង​សុវត្ថភាព​​សង្គម”។
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច​វៀត​ណាម បើក​​​ទូលាយ​រូបសណ្ឋាន​ផ្តាច់​គ្រឿង​ញៀន​ក្នុង​សហគមន៍​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ