22/03/2018 10:47 GMT+7 Email Print Like 0

សក្តានុភាពសហប្រតិបត្តិការវប្បធម៌រវាងវៀតណាមនិងរុស្ស៊ីនៅធំធេងណាស់


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh ថ្លែងមតិក្នុងសិក្ខាសាលា

សំដៅស្វែង​រកដំណោះស្រាយជម្រុញកិច្ចសហប្រតិ​បត្តិការវប្បធម៌ ក៏ដូ​ចជាត្រៀម រៀបចំនូវ​ព្រឹត្តិការណ៍​វប្បធម៌​សំខាន់​ៗ នាថ្ងៃ​ទី២០ ខែមីនា ឆ្នាំ​២០១៨​ ស្ថានទូតវៀតណាមប្រចាំនៅ រុ​ស្ស៊ីបាន​រៀបចំសន្និសី​ទតុមូល ស្តី​ពី “កិច្ច​សហប្រតិបត្តិ​ការវប្បធម៌វៀតណាម-រុស្ស៊ី៖ ​លក្ខណៈជាក់ស្តែងនិងយថាទ​ស្សន៍”​។
 
នៅក្នុងសិក្ខាសាលានេះ តំណាងចូ​លរួមបានបង្ហាញនូវ​បទអន្តរា គ​មន៍និង ​ពិភាក្សាលើ​ចំណុច​ដែល​ទទួល​បានក្នុង​កិច្ចសហប្រតិបត្តិការ​វប្បធម៌រវាងប្រទេសទាំងពីរ ​វៀតណាម-រុស្ស៊ីនាពេលកន្ល​ងទៅ និង​លើកឡើង​នូវបញ្ហានៅ​សេសសល់ដែលត្រូវជំនេះពុះពា​រ ថែមទាំង​វិធាន​ការ​សម្រាប់​ជម្រុញការ​ជួបប្រាស្រ័យ​វប្បធម៌​នាពេល​ខាង​មុខ​។ មតិទាំងអស់សុទ្ធតែបាន​អះអាងថា វៀតណាមនិងរុស្ស៊ីមានល​ក្ខណៈប្រ​ហាក់ប្រហែល ជាច្រើននិង​មានភាព​ជិតស្និទ្ធ​។ បច្ចុប្បន្ននេះ ប្រទេសទាំងពី​របានអនុវត្តន៍ស​កម្មភាព​ វប្បធម៌ សប្តាហ៍​វប្បធម៌​វៀត​ណាម​នៅរុស្ស៊ី​ក៏ដូច​ជាទិវាវប្បធម៌និងសប្តាហ៍វ​ប្បធម៌រុស្ស៊ី នៅវៀតណាម​ផង​ដែរ។ តំណាង​ចូលរួម​ទាំងអស់​ក៏បាន​ឯកភាព​ចាត់ទុក​ថា សក្កានុ ភាពសហប្រតិបត្តិការវប្បធម៌​រវាងប្រ ទេសទាំងពីរនៅធំធេង​ណាស់។​ តាមនោះភាគី​ ទាំង​ពីរ គប្បីជម្រុញលទ្ធភាពសហប្រតិប​ត្តិការ ការជួបប្រាស្រ័យវប្ប​ធម៌​រវាងប្រទេស ទាំងពីរ​និងពង្រីក​នូវតម្លៃវប្បធម៌និងសក្កានុភាពដែល​មានស្រាប់​ សំដៅរឹតចំណង​ ទំនាក់ទំនងវប្បធម៌​ទ្វេភាគី​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ