04/08/2015 09:09 GMT+7 Email Print Like 0

សក្ដានុភាពសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម-អាហ្វ្រិកខាងត្បូង


សក្ដានុភាពសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម-អាហ្វ្រិកខាងត្បូង (VGP)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្វ្រិកខាងត្បូង​របស់គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានី Pretoria ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​ទទួលជួបសន្ទនារដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហ្វ្រិកខាងត្បូងលោកស្រី Grace Nadeli Mandisa Pandor និងធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើ​អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ច​សហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហ្វ្រិកខាងត្បូង។​ នៅពិធីទទួលជួបសន្ទនានេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់ការដែលក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃ​ប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានិងចាត់ទុកថា អនុស្សារណៈនេះនឹងដាក់គ្រឹះស្ថានដើម្បីប្រទេសទាំងពីរសហប្រតិបត្តិការក្នុង​វិស័យពោពេញទៅដោយសក្ដានុភាពនេះ។ នាថ្ងៃដដែលឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាង​ត្បូង​និងសហគមន៍​ជន​វៀត​ណាម​ ដែលកំពុងធ្វើការរកស៊ីនៅអាហ្វ្រិកខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ