04/10/2016 10:23 GMT+7 Email Print Like 0

សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា


សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា

ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ដោយប្រធានបទ៖​បដិវត្តន៍ឧស្សាហកម្មលើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បង​សន្តិ​សុខ​ក្រៅប្រពៃណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយ​ដឹងថា៖ វៀតណាមកំពុងជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ ​ដូច្នេះ​ បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់ពិភពលោក​នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវៀតណាម។ ប្រធានរដ្ឋ​ លោក​ Tran​ Dai Quang បានលើកច្បាស់ថា៖

“សក្ដានុភាពអភិវឌ្ឍន៍របស់វៀតណាម នាបច្ចុប្បន្នគឺធំធេងណាស់ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលប្រជាជនក្នុងវ័យពេញកម្លាំងពលកម្ម ប៉ុន្តែការលំបាកសាកល្បងចំពោះវៀតណាម នោះគឺត្រូវក្តាប់ជាប់ ឱកាសល្អ ដែលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នាំមក។ ហើយពីនោះជំរុញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសជឿនលឿននានាសម្រេចគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ