10/07/2015 09:10 GMT+7 Email Print Like 0

សករាជថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយវៀតណាម

កាសែត “The Washington Times” ក្នុងច្បាប់ចេញថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ បានចុះផ្សាយអត្ថបទក្រោមចំ​ណង​ជើងថា “សករាជថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយវៀតណាម៖ ដំណើរទស្សនកិច្ចរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមគូសសញ្ញានូវសារៈសំខាន់នៃទំនាក់ទំនងដៃគូ”។ អត្ថបទដែលបានផ្សាយនៅលើទំព័រមុខ ដែលចំនឹងថ្ងៃអគ្គលេខា Nguyen Phu Trong អញ្ជើញមានជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama នៅសេតវិមាន។ អត្ថបទកាសែតនេះបានបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីររូបនេះ គឺជាការគូសសញ្ញាសំខាន់បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរអាមេរិកនិងវៀតណាម។ ​ទំនាក់ទំនងដៃគូកំពុងអភិវឌ្ឍន៍ បង្កើតឡើងយន្តការ១ជម្រុញកិច្ចសហប្រតិបត្តិការនោយបាយ ការទូត ពាណិជ្ជកម្មនិង​វិស័យជាច្រើនទៀតផង។ រួមជាមួយប្រទេសចំនួន ១០ ទៀត វៀតណាមនិងអាមេរិកកំពុងពិភាគ្សាលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលស្រូបយក ៤០ នៃ GDP និង1/3 នៃតម្លៃប្រាក់ពាណិជ្ជកម្មរបស់ពិភពលោកទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ