17/05/2015 10:49 GMT+7 Email Print Like 0

សកម្មភាព​មានអត្ថ​ន័យ​ជាច្រើន​រំលឹក​ខួប​លើក​ទី១២៥​នៃទិវា​កំណើត​លោក​ប្រធាន​ហូជី​មិញ


សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ (laodong.com)

នា​ព្រឹកថ្ងៃទី​១៦ខែឧសភាឆ្នាំ​២០១៥ នៅទីក្រុង​ហូជី​មិញ បាន​ប្រព្រឹត្ត​ទៅពិ​ធី​បូក​សរុប​និង​ប្រគល់​រង្វាន់​ការ​ប្រឡង យុវ​វ័យ​រៀនសូត្រនិង​ធ្វើតាម​គំរូ​សីល​ធម៌​ លោកប្រធាន​ហូជីមិញ​ឆ្នាំសិក្សា​២០១៤-២០១៥។ ការ​ប្រឡង​បានបំផុស​ ចាប់ពី​ខែធ្នូ​ឆ្នាំ២០១៤ ដោយទាក់ទាញ​បេក្ខជន​ចំនួន​៧៨​ពាន់​នាក់​ចូលរួម។ គណៈ​ចាត់​តាំងបាន​ប្រគ​ល់រង្វាន់​បុគ្គល​ចំនួន៣០ និងរង្វាន់​សមូហភាព​ចំនួន​៣០​សំរាប់​បេក្ខជន​អង្គការ​ដែល​មាន​លទ្ធ​ផល​ឆ្នើម​បំផុត។

​មុននោះ នារសៀល​ថ្ងៃទី១៥ខែឧសភា នៅមណ្ឌល​ពិព័រណ៌​លេខ២៩​វិថី Hang Bai​ ក្រុងហាណូយ បាន​បើក​ពិព័រណ៌​បណ្ដាវណ្ណកម្ម​វិចិត្រ​សិល្បៈ របស់វិចិត្រករ​រដ្ឋធានី​ដោយ​ប្រធាន​បទ រៀន​សូត្រ​និង​ធ្វើតាម​គំរូ​សីលធម៌​លោក​ប្រធាន​ហូជី​មិញ។ ពិព័រ​ណ៌បាន​តាំងបង្ហាញ​វណ្ណកម្មចំនួន​១២០ផ្ទាំង អំពីរូប​ឆាយាល័ក្ស​ លោកប្រធាន​ហូជីមិញ​ ក្នុងដំណើរ​ការស្វែង​រកផ្លូវ​សង្គ្រោះ​ជាតិ បង្កើត​បក្សកុម្មុយ​នីស្ត​វៀត​ណាម​ជាដើម។ វិចិត្រករ Do Manh​ Cuong បាន​ចែក​រំលែកថា៖

“ប្រធានបទ​ស្ដីពីលោកអ៊ុំហូ​គឺសម្បូរ​បែបហេតុ​នេះ ហើយពេលគូរ​គំនូរអំពី​លោក​អ៊ុំ​ខ្ញុំត្រូវ​គិតគូ​ប្រធាន​បទ​ណា​ ដែល​យើងយល់​ច្បាស់លាស់​លៃទុក​ពេល​វេលា​ស្វែង​យល់និង​គូគំនូរអំពី​លោក​អ៊ុំ។ ឧទាហរណ៍​គំនូរ​លោក​អ៊ុំហូ​ជា​មួយ​កុមារ ប្រ​ធាន​បទ​នេះត្រូវ​បាន​វិចិត្រករ​ជាច្រើន​នាក់​គូរ ប៉ុន្តែ​ខ្ញុំគូរ​លោក​អ៊ុំហូជាមួយ​កុមារតំណាង​ឲ្យ​បណ្ដា​​ជន​ជាតិទាំ​ង ​នៅ​ភាគ​ខាង​​ត្បូង​ភាគខាង​ជើងនិង​ជនរួមជាតិ​ភាគ​តិច៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ