03/09/2016 13:10 GMT+7 Email Print Like 0

សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញាលើទូទាំងប្រទេស

ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ខេត្ត Bac Lieu  បានរៀបចំពិធីគោរពនិងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅទីស្ការៈបូជាលោកប្រធាន​ហូ​ជីមិញក្នុងឃុំ Chau Thoi ស្រុក Vinh Loi។ ក្នុងឱកាស នេះដែរ តំបន់នានាក្នុងខេត្តក៏បានបើកការដ្ឋាន​សាង​សង​និងបើកឲ្យដំណើការគម្រោងការ ជាច្រើនសំដៅអំណរសាទរទិវាបុណ្យជាតិ។


សកម្មភាពអំណរសាទរទិវាបុណ្យជាតិនៅខេត្ត Bac Lieu

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សមាគមអក្សរសាស្ត្រសិល្បៈខេត្ត Quang Ngai បានបើកការតាំងពិព័រណ៍រូបថត ស្តីពី “ Quang Ngai បច្ចុប្បន្ន” ដោយបានតាំងបង្ហាញវណ្ណកម្មរូបថតចំនួន ១១៥ សន្លឹកស្តី​ពី​គ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅលើទូទាំងខេត្ត។        បានក្លាយទៅជាទម្លាប់ នាថ្ងៃទី២ ខែកញ្ញាជារៀងរាល់​ឆ្នាំ ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Moc Chau និងស្រុកជុំវិញនៃខេត្ត Son La បាននាំគ្នាហូមកខ្ពង់រាប MocChau ចូលរួមបុណ្យឯករាជ្យជាតិ។​ ទិវាវប្បធម៌នៃបណ្តាជនជាតិស្រុក Moc Chau ឆ្នាំ ២០១៦ រួម មានសកម្មភាពជាច្រើនដូចជា កម្មវិធីសិល្បៈនាយប់ថ្ងៃទី១ ខែកញ្ញា សកម្មភាពវប្បធម៌ សហគមន៍តាមដងវិថី បង្ហាញផលិតផលកសិកម្មនិងរូបងតស្អាតស្តីពី Moc Chau ជាដើម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ