12/02/2018 10:22 GMT+7 Email Print Like 0

សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក២០១៨បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ខេត្ត Tra Vinh បានរៀបចំពិធីជួបសំណេះសំណាលរំលឹកខួបលើកទី ៨៨ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម រយៈពេល ៥០ ឆ្នាំនៃយុទ្ធនាការវាយ សម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវ​ឆ្នាំវកសំរឹទស័ក ១៩៦៨ និងអំណរនិទាឃរដូវឆ្នាំចសំរឹទស័ក ២០១៨ ដោយមានការចូលរួមរបស់តំណាងជាង​៩០០​ ​រូបជាវីរៈអ្នក ម្តាយ អ្នកបដិវត្តន៍ជើងចាស់ គ្រួសារគោលនយោបាយ អ្នកមុខអ្នកការ កម្មភិបាលមនិង កង​កម្លាំងប្រដាប់អាវុធក្នុងទូទាំងខេត្ត។


សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក ២០១៨
បានប្រព្រឹត្តទៅ យ៉ាងផុលផុសលើទូទាំងប្រទេស

នាថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Lang Son បានរួមសហការជាមួយគណៈកម្មាធិការឃោសនាអប់រំគណៈ​កម្មាធិការ​បក្សខេត្ត Lang Son មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្តនិងមន្ទីព័ត៌មាននិងផ្សព្វផ្សាយ រៀប​ចំ​បើក​ពិធីបុណ្យសារព័ត៌មាន និទាឃ រដូវ២០១៨ ដោយមានការចូលរួមរបស់អង្គភាពសារព័ត៌មានក្នុងខេត្ត។

ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ខេត្ត Phu Yen ក៏បានបើកពិធីបុណ្យសារព័ត៌មាន និទាឃរដូវ បុណ្យផ្កានិទាឃរដូវនិង​ការតាំងពិព័រណ៍វិចិត្រសិល្បៈរូបថតនាយប់ថ្ងៃទី១០ កុម្ភៈផងដែរ។ នេះជាឱកាសដើម្បីអ្នកកាសែតផ្ទៀងស្តាប់​មតិរបស់មហាជន តាមនោះ មានលើកកំពស់គុណភាព សក្តិសមជាមិត្តគួរឲ្យទុកចិត្តនិងមិត្តរួមដំណើរជា​មួយ​មហាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ