18/11/2019 15:28 GMT+7 Email Print Like 0

សកម្មភាពអបអរសាទរទិវាមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូល

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា អញ្ជើញចូលរួមទិវាសាមគ្គីភាពនៃប្រជាជាតិទាំងមូល នៅភូមិ Soc Cha B, ឃុំ Thanh Son ខេត្ត Tra Vinh, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្រោយឆ្លងកាត់សង្គ្រាមតស៊ូចំនួន ២ លើកមក  ភូមិ Soc Cha B ដែលល្បីឈ្មោះថាជាតំបន់បដិវត្ត តែងតែចូលរួមយ៉ាងសកម្ម ក្នុងចលនារំ​ដោះ​ប្រទេសជាតិ។
 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុង
ទិវាមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅខេត្ត Tra Vinh

ក្នុងពេលមានសន្តិភាពវិញ ប្រជាជននៅ Soc Tra B បន្តលើកស្ទួយប្រពៃណីវីរភាព រួបរួមតស៊ូដើម្បីជំនះរាល់ការលំបាក ចូលរួមចំណែកនូវធនធានមនុស្សនិងទ្រព្យសម្បត្តិ ដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍន៍ស្រុកកំណើតកាន់​តែ​ស្អាតនិងស្រស់បំព្រងជានិច្ច។

លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ មហាជននិងប្រជាជននៅភូមិ Soc Cha។ ទន្ទឹមនឹងនេះ ខ្ញុំក៏វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការដឹកនាំ ក៏ដូចជាភាពស្និទ្ធស្នាលរបស់គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ រណសិរ្សមាតុភូមិនៃខេត្ត Tra Vinh ដែលបានយកចិត្តទុកដាក់ ថែរក្សាជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារៈនិងស្មារតី។ ជាពិសេស បំផុសសាមគ្គីភាពក្នុងប្រជាជន ដើម្បីពង្រីកកម្លាំងពលំនិងភាពច្នៃប្រឌិតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជារក្សាអត្តសញ្ញាណវប្បធម៌ជាតិក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។

ក្នុងពិធីនេះ ប្រធានរដ្ឋសភាបានប្រគល់ជូនផ្ទះសាមគ្គី ចំនួន ២៥ ខ្នងជូនចំពោះគ្រួសារក្រីក្រនៅក្នុងខេត្តនិងផ្តល់អំណោយចំនួន ១០០ កញ្ចប់ដល់និស្សិតក្រីក្រដែលប្រឹងប្រែងរៀនសូត្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ