01/12/2015 09:31 GMT+7 Email Print Like 0

សកម្មភាពអបអរសាទរទិវាបុណ្យជាតិរបស់ឡាវ


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (ខាងឆ្វេង) អបអរសាទរឯកអគ្គរដ្ឋទូត
ឡាវប្រចាំនៅវៀតណាម។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung នាថ្ងៃទី៣០​ខែវិច្ឆិកាឆ្នាំ​២០១៥ បា​ន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃក្រសួងការបរទេសទៅកាន់ស្ថានទូតឡាវ​ប្រចាំនៅវៀតណាម ដើម្បីអបអរសាទរទិវាបុណ្យជាតិ​លើកទី៤០របស់​ឡាវ (ថ្ងៃទី២​ខែ​ធ្នូ)។ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជន វៀតណាមជានិច្ច​កាល​មោទនៈ​អំពី​ទំនាក់ទំ​នងសាមគ្គីភាពស្មោះត្រង់ ពិសេស​រវាងប្រទេសទាំងពីរ​វៀតណាម​និងឡាវ។ នាថ្ងៃដដែល លេខា​អចិន្ត្រៃរង​ នៃគណៈកម្មាធិការបក្សទីក្រុង​ហូជីមិញ ភាគខាង​ត្បូងវៀតណាម​លោក Vo Van Thuong បាន​ទៅកាន់​អគ្គស្ថាន​កុងស៊ុល​ឡាវ​ប្រចាំ នៅទីក្រុងហូជីមិញដើម្បីអបអរសាទរទិវាបុណ្យជាតិលើកទី​៤០របស់​ឡាវ​៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ