15/04/2018 07:22 GMT+7 Email Print Like 0

សកម្មភាពសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះជនរួមជាតិខ្មែរ

នាថ្ងៃទី១៣និងទី១៤ ខែមេសា ឆ្នាំ២០១៨ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណិសិរ្សមាតុភូមិវៀតណាមខេត្ត Bac Lieu ភាគខាងត្បូងវៀតណាមបានរៀបចំដំណើរសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបណ្ដាព្រះសង្ឃ អ្នកមុខអ្នកការ និងជនរួមជាតិខ្មែរលើភូមិភាគខេត្ត។


សកម្មភាពសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះជនរួមជាតិខ្មែរ
(រូបថត៖ TTXVN)

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Bac Lieu បានជូនពរឲ្យបណ្ដាព្រះសង្ឃ កម្មាភិបាលនិងជនរួមជាតិខ្មែរទាំងមូល ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកប ដោយក្ដីសោមនស្សរីករាយនិងភាពកក់ក្ដៅ។ ថ្នាក់ដឹកនាំខេត្តមានគោលបំណងថា បណ្ដាព្រះសង្ឃ កម្មាភិបាល និងជនរួមជាតិខ្មែរទាំងមូល បន្តរក្សារឹងមាំនូវក្ដីស្នេហាជាតិ សាមគ្គីភាពរវាងបណ្ដាជនជាតិ ហើយចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គមផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ