05/02/2019 10:47 GMT+7 Email Print Like 0

សកម្មភាពសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រព្រឹត្តទៅក្នុងទូទាំងប្រទេសវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរឯកស័ក ២០១៩ និងការរំលឹកខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយ​និស្ត​វៀត​ណាម នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោល គឺថ្ងៃទី២៩ ខែ១២ តាមច័ន្ទគតិ) ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត ឡុងអាន ភាគខាងត្បូងវៀតណាម។

មុននោះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ក៏បានទៅជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនចំពោះគ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅ ស្រុក Thap Muoi និងស្រុក Cao Lanh នៃខេត្ត ដូងថាបផងដែរ។

លោក Tran Thanh Man ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

មុននោះ នារសៀលថ្ងៃទី២ ខែកុម្ភៈ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម​រួមជាមួយថ្នាក់ដឹកនាំទីក្រុងកិនធើ បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនចំពោះគ្រួសារ​គោលនយោបាយ​និងគ្រួសារក្រីក្រនៅខ័ណ្ឌ Ninh Kieu ទីក្រុងកិនធើ។ លោក Tran Thanh Man បានអោយដឹងថា ក្នុងឱកាសបុណ្យតេតឆ្នាំនេះ បក្ស រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាសុទ្ធតែរៀបចំដំណើរសួរសុខទុក្ខនិងប្រគល់អំណោយជូនចំពោះ គ្រួសារ គោលនយោបាយ គ្រួសារមានគុណូបការៈចំពោះប្រទេសជាតិនិងគ្រួសារ ក្រីក្រក្នុងទូទាំងប្រទេស។ លោក Tran Thanh Man បានស្នើអោយគណៈកម្មាធិការបក្សនិងអាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់ បង្កើនការងារថែទាំដល់ជីវភាពខាងស្មារតីសម្រាប់គ្រួសារក្រីក្រក្នុងបុណ្យតេតនេះ ព្រមទាំងបង្កលក្ខណៈអោយបាន ល្អថែមទៀត ដើម្បីជួយគ្រួសារក្រីក្រអភិវឌ្ឍន៍ផលិតកម្ម កាត់បន្ថយភាពក្រីក្រនា ពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា៖

“បណ្ដាគ្រួសារចាំបាច់ខិតខំប្រឹងប្រែងធ្វើផលិតកម្មអាជីវកម្ម ដើម្បីជំនះពុះពារលើការលំបាក ហើយចិញ្ចឹមបី​បាច់​កូនៗអោយបានល្អ ជាពិសេសគឺអប់រំសីលធម៌សម្រាប់កូនៗ។ ទន្ទឹមនឹងនោះ បណ្ដាគ្រួសារក៏ចាំបាច់ត្រូវអនុវត្តន៍គោលមាគ៌ា គោលជំហរគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋនៅតំបន់ ជាពិសេសគឺចាំបាច់ធានាសុវត្ថិភាពនិងការសន្សំសម្ចៃក្នុងបុណ្យតេតនេះ ផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ