23/05/2016 10:11 GMT+7 Email Print Like 0

សកម្មភាពសិល្បៈជាច្រើនអបអរសាទរការបោះឆ្នោតរដ្ឋសភាវៀតណាមនិងក្រុមប្រឹក្សារ ប្រជាជនគ្រប់ជាន់ថ្នាក់


សកម្មភាពសិល្បៈជាច្រើនអបអរសាទរការបោះឆ្នោតរដ្ឋសភាវៀតណាមនិងក្រុមប្រឹក្សារ ប្រជាជនគ្រប់ជាន់ថ្នាក់ (Image: VOV)

នាយប់ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៦ កម្មវិធី «ទិវាបុណ្យទឹកដី» បានប្រព្រឹត្តទៅ​នៅទី ក្រុង​ហាណូយ​សំដៅ​អបអរ​សាទរ​សមាជិក​សមាជិការ​សភានីតិកាល​ទី​១៤ និង​ក្រុមប្រឹក្សា​ប្រជាជន​គ្រប់ជាន់ថ្នាក់​អាណត្តិ ២០១៦-​២០២១។ លោក Tuong Phi Thang​ ទស្សនិក​ជន​មួយរូប​បានឲ្យដឹងថា៖ 

«កម្មវិធីសិល្បៈទិវាបុណ្យទឹកដីជះឥទ្ធិពលដ៏ធំធេង ទៅលើមនុស្សម្នាគ្រប់រូប​ជាពិសេស វាជួយ​ឧបត្ថម្ភ​យុវជន​យល់​បន្ថែម​ អំពីបក្សរដ្ឋនិងស្រឡាញ់មាតុប្រទេស​ថែម​ទៀត​។ តាមរយៈ​បទ​ចម្រៀង​អំពី​បក្ស ​និង​លោក​ប្រធាន​ហូជីមិញ​មនុស្ស​គ្រប់​រូបនឹង​សឲ្យឃើញ នូវការទទួលខុសត្រូវប្រជាពលរដ្ឋរបស់ខ្លួនខ្ពស់ថែមទៀត។ ខ្ញុំមោទន​ភាព​​ណាស់​ ក្នុង​ពេល​ទៅបោះឆ្នោ​តលើក​នេះ​។»

​នាថ្ងៃទីដដែល នៅទីកន្លែងបោះឆ្នោតនានានៅទីក្រុងហូជីមិញ និងខេត្តSoc Trang ភាគខាងត្បូងវៀតណាម ក៏បានប្រព្រឹត្តទៅសកម្មភាពសិល្បៈ អប​អរសាទរ​ការបោះឆ្នោត​លើក​នេះផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ