27/01/2017 09:24 GMT+7 Email Print Like 0

សកម្មភាពសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតរបស់ស្ថាប័នតំណាងកាទូតនៅឯបរទេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖TTXVN)

នារសៀលថ្ងៃទី២៥ ខែមករា​​ ឆ្នាំ២០១៧​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ឡាវ លោក Nguyen Ba Hung បានអញ្ជើញទៅសាក​សួរសុខទុក្ខ​ជូនពរ​បុណ្យចូល​ឆ្នាំ​ថ្មី ​និង​ជូនអំណោយ ​ចំពោះ​គ្រួសារ​កម្មាភិបាល​បដិវត្តន៍​ជើងចាស់ ដែល​កំពុង​រស់​នៅ​នៅ​ប្រទេសឡាវ។ ឯកអគ្គរដ្ឋទូត Nguyen Ba Hung តាងនាមបក្ស រដ្ឋាភិបាល​និង​ប្រជា​ជន​វៀតណាម នៅក្នុង​ប្រទេស ក៏ដូចជា​សហគមន៍​ជនវៀត​ណាម​នៅ​ឡាវ បាន​សំដែង​ការ​ដឹង​គុណ​ដ៏ស្មោះសរ​ចំពោះពលីកម្ម​ដ៏ខ្ពង់​ខ្ពស់​របស់​បណ្ដាគ្រួសារ​ក្នុង​ដំណាក់កាលសង្គ្រាម ក៏ដូច​ជាការរួមវិភាគទាន​ដ៏​ធំ​ធេង​ របស់​ពួក​គេចំពោះ បដិវត្តន៍​និង​ចំពោះ​ប្រទេសឡាវ​ភាតរៈ។ 

​នាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូ​នៃស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​អាល់ហ្សេរី បាន​ទៅសាក​សួរសុខ​​ទុក្ខ​និង​ជូន​ពរ​បុណ្យតេត​ប្រពៃណី ចំពោះ​កម្មាភិ​បាល វិស្វករ នៃសាជីវកម្ម​ប្រេង​ឧស្ម័ន​រវាង​អគ្គ​ក្រុមហ៊ុន​រុករក​ និង​ធ្វើអាជីវកម្ម​ប្រេង​ឧស្ម័ន​វៀត​ណាម (PVEP)​ សម្ព័ន្ធ​​ក្រុមហ៊ុន​ថាមពល​ជាតិ​​អាល់ហ្សេរី Sonatrach ​និង​​ក្រុមហ៊ុន​​ប្រេងឧស្ម័ន PTTEP របស់ថៃ ក្នុង​ឱកាសបុណ្យតេតឆ្នាំរកានព្វស័ក​២០១៧៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ