25/12/2018 10:59 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានឌូម៉ាជាតិរុស្ស៊ី លោក  Vyacheslav Viktorovich Volodin (រូបថតៈ Chinhphu.vn)

 នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី  លោក  Vyacheslav Viktorovich Volodin ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ ​លោក Nguyen Xuan Phuc បានស្នើឲ្យភាគីរុស្ស៊ី ជំរុញ​ការអនុវត្ត​រាល់​គម្រោង​សហប្រតិបត្តិការ​រវាង​ភាគីទាំងពីរ​ ដូច​ជាវិស័យប្រេង ឧស្ម័ន, ការបង្កើត​រដ្ឋាភិបាល​អេឡិចត្រូនិច​ឬមជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ជាដើម។ 
 
នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យឌូម៉ាជាតិ​រុស្ស៊ី ជំរុញឲ្យភាគី​រុស្ស៊ី​ពិចារណា​ការ​ពង្រីក​បញ្ជី​ឈ្មោះសហគ្រាសវៀត ណាម ដែលត្រូវបាននាំ​ចេញជលផលទៅទីផ្សាររុ​ស្ស៊ី ស្របតាមនឹងបទ ​ប្បញ្ញត្តិ​កិច្ចព្រម​ព្រៀង​ FTA ក៏ដូចជាអង្គការពាណិជ្ជក​ម្មពិភពលោក (WTO) និងតាមច្បាប់អន្ត​រជាតិ។ ជាពិសេស  កិ​ច្ចស​ហប្រតិបត្តិការ​ថាមពល ក្នុងនោះមានវិស័យប្រេង​ឧស្ម័ន នៅតែជាសរសរ​សំខាន់​នៃកិច្ច​សហប្រតិ​បត្តិការ រវាង​វៀត​​ណាម និងរុស្ស៊ី។ វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេច​ដើម្បីបង្កើតលក្ខណៈ សម្រា​ប់សហគ្រាស​ប្រេង​ឧស្ម័ន​របស់​ រុស្ស៊ីមកសហការគ្នាប្រកបដោ​យប្រសិទ្ធ ភាពនៅវៀត​ណាម ក្នុងក្រប​ខ័ណ្ឌនៃ​សាជីវកម្ម​ប្រេង​ឧស្ម័ន្ធ​វៀត​ណាម​ - រុស្ស៊ីនៅក្នុងប្រទេសទាំងពីរ។
 
ចំណែកលោក  Vyacheslav Viktorovich Volodin បានឯកភាពចាត់ទុកថា ទំនាក់ទំនង​រវាងវៀត​ណាម​និង​សហព័ន្ធ​រុស្ស៊ីមាន​ការអភិវឌ្ឍវិជ្ជមាននិង​មានប្រវត្តិសាស្ត្រយូរអង្វែង។ ​លោកបានឲ្យដឹងថែមទៀតថា​ ក្នុងឆ្នាំ ២០១៨​ ពាណិជ្ជក​ម្មទ្វេភាគីនឹងកើនឡើង ៣​៥% ហើយភាគីទាំងពីរ​នឹង​ខិតខំប្រឹង​ប្រែងឈាន​ដល់​សម្រេច​ឲ្យបាន​ចំនួន​ ១០ ពាន់លានដុល្លារអា​មេរិកនៅឆ្នាំ ២០២០ខាង​មុខ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ