07/12/2018 10:02 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនានានៃសមាគមន៍មិត្តភាពវៀតណាម-កូរ៉េខាងត្បូង។
 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងជំនួប
សំណេះសំណាលជាមួយតំណាងនានានៃសមាគមន៍មិត្តភាពវៀតណាម-កូរ៉េខាងត្បូង

នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការមិត្តភាពប្រជាជននានា ដោយបានរួមចំណែកធ្វើអោយប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធនិងយល់ដឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រនិងប្រពៃណីវប្បធម៌របស់គ្នាផងដែរ។ ខ្ញុំស្នើអោយអង្គការមិត្តភាពប្រជាជននៃប្រទេសទាំងពីរបន្តរៀបចំសកម្មភាពជួបប្រាស្រ័យដ៏សម្បូរបែបនិងជាក់ស្ដែង ដើម្បីរួមចំណែកទៅក្នុងការពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរួមរវាងប្រជាជាតិយើងទាំងពីរ”។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះសមាជិកទាំងអស់នៃអង្គការមិត្តភាពកូរ៉េខាងត្បូង-វៀតណាម ដោយបានជានិច្ចកាលរួមដំណើរជាមួយវៀតណាមក្នុងដំណើរការពូនជ្រុំសម្រាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការប្រកបដោយចីរភាពរវាងប្រទេសទាំងពីរនាពេលកន្លងទៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ