06/07/2018 10:00 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue នៅប្រទេសឈីលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលីនោះ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឈីលី លោក Roberto Ampuero Espinoza និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Felipe Larrain Bascunan។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសឈីលី លោក Roberto Ampuero Espinoza

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជាមួយរដ្ឋមន្ត្រីការបរទេសឈីលី ភាគីទាំងពីរបានឯកភាព រតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈីលីរៀបចំប្រកប ដោយជោគជ័យឆ្នាំ APEC ២០១៩ និងរួមសហការប្រកបដោយប្រសិទ្ធភាពនៅបណ្តាវេទិកាពហុភាគី។ ជាពិសេស ជម្រុញការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ធ្វើការផ្លាស់ប្តូរមតិជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Felipe Larrain Bascunan លោក Vuong Dinh Hue ជូនពរឈីលីដែលដោះស្រាយល្អបញ្ហាបំណុលសាធារណៈ ព្រមទាំងស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ។ រីឯរដ្ឋមន្ត្រីហិរញ្ញវត្ថុឈីលី Felipe Larrain Bascunan បានវាយតម្លៃខ្ពស់នូវដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីនិងអះអាងថា ត្រៀមជាស្រេច ចែក​រំ​លែក​បទ​ពិសោធន៍ក្នុងការគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុននិងរូបីយវត្ថុជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ