21/05/2017 11:31 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំបងកាទូតរវាងវៀតណាមឡាវនិងកម្ពុជា


សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំបងកាទូតរវាងវៀតណាមឡាវនិងកម្ពុជា

ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម) នឹងរៀបចំសកម្មភាព ជាច្រើនក្នុង​ឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាចុះហត្ថលេខា​លើសន្ធិ សញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀត​ណាម​-ឡាវ នាខែកក្កដាឆ្នាំ ២០១៧ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការ ទូតវៀត​ណាម-កម្ពុជា​នា​ខែ​មិថុនាឆ្នាំ ២០១៧។ ទីក្រុងហូជីមិញក៏នឹងជួយឧបត្ថម្ភ រដ្ឋធានី​វៀង​ច័ន្ទរបស់​ឡាវក្នុង​ការបំប៉ន់​និងហ្វឹក​ហាត់ ​ក្នុងការ​លើក​កំពស់​បទ​ពិសោ ធន៍គ្រប់គ្រង​ហិរញ្ញវត្ថុ​ថិវិការនិងពន្ធ ធានាឲ្យបាន​ចំនួន​អាហារូបករណ៍​សំរាប់ និស្សិតឡាវនិងកម្ពុជា​នៅក្នុងទីក្រុង។ មន្ទីរ​សុខាភិបាល​ទីក្រុង​ហូជីមិញ​ក៏បាន​រៀបចំបណ្ដាវគ្គ​ពិនិត្យព្យាបាល ​សំរាប់ជនក្រីក្រ​នៅតំបន់​មួយចំនួន​នៅឡាវនិង​កម្ពុជាជំរុញ​គំរោងការណ៍មន្ទីពេទ្យ​ Cho Ray - កម្ពុជា។ ចំពោះ​​សកម្មភាព​ជួបប្រាស្រ័យប្រជាជន​ទីក្រុងហូជីមិញរៀបចំ «សប្តាហ៍វប្បធម៌ឡាវ» និង​ការ​តាំងពិពណ៌ «ចំណង​មិត្តភាពសហប្រតិបត្តិការវៀតណាម-ឡាវ» កម្មវិធីជួប​ប្រាស្រ័យសិល្បៈនិងការតាំង​ពិពណ៌រូបភាព​អំពីទំនាក់​​ទំនងការ​ទូត​វៀត​ណាម-កម្ពុជានាខែមិថុនា និងខែសីហាឆ្នាំ ២០១៧៕ 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ