03/05/2017 15:58 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៤២នៃទិវារំដោះភាគខាងត្បូងនិងទិវាពលកម្មអន្តរជាតិនៅម៉ាកាវនិងម៉ូសំប៊ិក


តំណាងស្ថានកុងស៊ុលវៀតណាមប្រចាំនៅហ៊ុងកុងនិងម៉ាកាវ (ចិន)
លោក Nguyen Van Phong ថ្លែងមតិក្នុងពិធី(រូបថតៈ Vietnam)

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកាវ (ចិន) សម្ព័ន្ធសមាគមមិត្តភាព​ជន​វៀត​ណាមនៅម៉ាកាវបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី ៤២ នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិថ្ងៃទី៣០មេសានិងលើកទី ១៣១ទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភា។ ថ្លែងមតិក្នុងពិធីនេះ តំណាងស្ថានកុងស៊ុលវៀតណាមប្រចាំនៅហ៊ុងកុងនិងម៉ាកាវ (ចិន) លោក Nguyen Van Phong បានវាយតម្លៃខ្ពស់ចំ​ពោះ​រាល់ការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅម៉ាកាវសម្រាប់បុព្វហេតុកសាងប្រទេស ​នាពេលកន្លងទៅ ព្រមទាំងមានបំណងចង់ឲ្យជនរួមជាតិនៅទីនេះ សាមគ្គីជួយគ្នាទៅវិញទៅមក ជំនះពុះពារលើការលំបាកនិងរួមចំណែកឲ្យបានច្រើនថែមទៀតដើម្បីប្រទេសជាតិ។

មុននោះ នាថ្ងៃទី២៩មេសា នៅរដ្ឋធានី Maputo ស្ថានទូតវៀតណាម សមាគម ជនវៀតណាមប្រចាំនៅម៉ូសំប៊ិកបានរៀបចំពិធីរំលឹកខួបលើកទី៤២នៃទិវារំដោះទាំងស្រុងភាគខាងត្បូងវៀតណាមថ្ងៃទី៣០មេសានិងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ