07/03/2016 10:03 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី១០៦នៃទិវានារីអន្តរជាតិលើទូទាំងប្រទេស


សួនឧទ្យាន Asia Park Da Nang ក៏បានបញ្ចុះតម្លៃ៥០%សម្រាបភ្ញៀវជានារីមកទស្សនា

សំដៅរំលឹកទិវានារី​អន្តរជាតិថ្ងៃទី៨ ខែមិនា ឆ្នាំ​២០១៦ សហព័ន្ធពលករខេត្ត An Giang បានរៀប​ចំពិធី ប្រកួត​ជំនាញ​ដោយប្រធាន​បទ “ស្ងើចសរសើរមាតុ​ប្រទេស កោះ​សមុទ្រស្រុកកំណើតនិងនារីវៀត​ណាម”។ ការប្រឡង​នេះ ជួយឲ្យ​កម្មា​ភិបាល សមា​ជិក សហជីព​ក្នុងខេត្ត​យល់ច្បាស់​នូវតួនាទី មុខ​ងាររបស់​នារី ក៏ដូច​ជាស្មារតី​សាមគ្គី​តស៊ូ​ដើម្បី​គោល​ដៅសមភាព​ភេទ និងការអភិវឌ្ឍន៍របស់នារី។

ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមិនា ភ្ញៀវទេស​ចរ ជា​នារីពេលមកដល់​ទីក្រុង Da Nang នឹង​ទទួល​បានអាទិភាព​ជាច្រើននៅបណ្តា រមនីយដ្ឋានល្បីៗដើម្បី​អំណរសារទ ទិវានារីអន្តរជាតិថ្ងៃទី៨ ខែ​មិនា។ តាម​នោះ ក្នុង​រយៈពេល៣ថ្ងៃ​នោះ មណ្ឌល​ទេស​ចរណ៍ Ba Na Hills នឹងមានកម្មវិធី ចាប់​រង្វាន់ ជូន​អំណោយ​ឲ្យភ្ញៀវ​ជានារី​ពេលទិញ​គ្រឿង​អលង្ការ។ សួនឧទ្យាន Asia Park​ Da Nang ក៏បានប​ញ្ចុះ​តម្លៃ​៥០%សម្រាប​ភ្ញៀវ​ជានារី​មក​ទស្សនាផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ