10/05/2015 16:35 GMT+7 Email Print Like 0

សកម្មភាពរំលឹខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសលើសកលលោក

ចាប់ពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៥ សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យ​ជំនះ​លើពួក​ហ្វាស្ស៊ី​សបញ្ចប់សង្គ្រាមលោកលើកទី ២ ត្រូវបានរៀបចំឡើង ក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងឡុងអង់គ្លេស។ បណ្ដា​អតីតយុទ្ធជននៅសង្គ្រាមលោកលើកទី ២ តំណាងនៃរាជវង្សានុវង្សអង់គ្លេស អ្នកនយោបាយនា​នា​បាន​​ចូលរួមពិធីរំលឹកវិញ្ញាណខ័ន្ឌនៅស្តូប Cenotaph ទីក្រុងឡុង ផងដែរ។

នាថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៥  ប្រជាជនអ៊ូទី្រសបានរំលឹកទិវាជ័យជំនះលើពួហ្វាស្ស៊ីសដោយការ ប្រគុំ
ត​ន្ត្រី​​​នៅរដ្ឋធានីរបស់ប្រទេសនេះ។ ក្នុងឱកាសនេះដែរ ប្រធានាធិបតីអ៊ូទ្រីសលោក Heinz Fisher រួមជាមួយ​បណ្ដា​ឯកអគ្គរដ្ឋទូតប្រទេសជាសមាជិកសហគមន៍ប្រជាជាតិឯករាជ្យ (SNG) បានដាក់កម្រងផ្កានៅផ្នូររបស់​យុទ្ធជន​​ស៊ូវៀតចំនួន ១៨ ពាន់នាក់ដែលបានពិលីជីវិតនៅអ៊ូទ្រីសក្នុងសង្គ្រាមលោកលើកទី ២។ ក្នុងពិធី​រំលឹក​ខួបនាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីបារាំង លោក Francois Hollande បានស្ងើច​សរសើរការរួម​វិភាគទាន​​របស់កងកំលាំងបារាំងក្នុងជ័យជំនះលើហ្វាស្ស៊ីសនិយម ព្រមទាំង សង្កត់ធ្ងន់ទៅលើតួនាទីរបស់​ជំនាន់​​វ័យ​ក្មេងចំពោះប្រទេសជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន។នាថ្ងៃទី ៨ ខែឧសភា​ ឆ្នាំ ២០១៥​ ការ​តាំងពិពណ៌​ប្រពៃណីពិសេស “លើកកែវដើម្បីសន្តិភាព” ត្រូវបានវៀបចំឡើងនៅសារៈមន្ទីអាល្លឺម៉ង់-រុស្ស៊ីនៅ​រដ្ឋធានី​​បែឡាំងរបស់អាល្លឺម៉ង់។

រួមជាមួយបរិយាកាសនៅប្រទេសអឺរ៉ុបនានា នាថ្ងៃទី ៨ ឧសភា ជនអាមេរិករាប់ពាន់​នាក់បានចូលរួម​ការ​បង្ហាញ​យន្តហោះចំបាំងពីសង្គ្រាមលោកលើកទី ២ នៅរដ្ឋធានីវ៉ាស៊ីងតោន។ នាថ្ងៃដ៏ដែល ប្រធានាធិបតី​ប្រេស៊ីល​ លោកស្រី Dilma Roussef បានលើកដម្លើងការរួមវិភាគទាននៃបណ្ដាអតីតយុទ្ធជន​នៃប្រទេសនេះ​ក្នុង​ការតស៊ូ ប្រឆាំងនឹងពួកហ្វាស្ស៊ីសនិយមក្នុងសង្គ្រាមលោកលើកទី ២ នៅរដ្ឋធានី Brasilia ៕ 

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ