03/09/2016 13:10 GMT+7 Email Print Like 0

សកម្មភាពរំលឹកទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi ថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧១នៃ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។​ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានសង្កត់ធ្ងន់ទៅលើស្មារតីស្រឡាញ់សន្តិភាពរបស់វៀតណាម​តាមរយៈ ៧១ ឆ្នាំកន្លងទៅដែលនៅបានពង្រីកក្នុងកិច្ចការផ្លាស់ប្តូរថ្មីនាបច្ចុប្បន្ន។ លោក Dang Minh Khoi អះអាងថា៖        “ស្ថានទូតវៀតណាមប្រចាំនៅចិន បន្តខិតខំប្រឹងប្រែងបំពេញល្អតួនាទីការទូតរបស់ខ្លួន ក្នុងសម័យកាលសន្តិភាព​ នោះគឺប្តេជ្ញាស្វិតស្វាញការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីផង និងការពារផលប្រយោជន៍ជាតិ រក្សាបរិយាកាសសន្តិភាពនិងសហប្រតិបត្តិ​ការសម្រាប់ការអភិវឌ្ឍន៍ផង។​ទន្ទឹមជាមួយគ្នានោះ រក្សារឹងមាំនូវគោលការដោះស្រាយជម្លោះ ដោយសន្តិវិធី បើកទូលាយកិច្ចសហប្រតិបត្តិការនិងបើកផ្លូវសម្រាប់ដំណោះស្រាយវិជ្ជមាន”
 

ក៏នាយប់ថ្ងៃទី១កញ្ញាដែរ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីជប់លៀងដ៏មហោឡារិកអំណរសាទរខួបលើកទី៧១នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា។​ អញ្ជើញចូលរួមក្នុពិធីមានរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខន។ នាព្រឹកថ្ងៃដដែល ស្ថានទូតវៀតណាមនិងស្ថាប័នតំណាងនានាបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅវិមានមិត្តភាពកម្ពុជា-វៀតណាមក្នុងរាជធានីភ្នំពេញ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ