02/09/2015 08:43 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញនៅក្នុងនិងក្រៅប្រទេស

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ​ភាគ​ខាង​ត្បូងវៀតណាមបានរៀបចំជំនួបសំណេះសំណាលជាមួយអណិកជនក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍​លើកទី៧០ទិវាបុណ្យជាតិទី២ ខែកញ្ញា និងប្រគល់ប័ណ្ណសរសើរថ្នាក់រដ្ឋជូនវៀតណាមនៅឯបរទេស​ ដែលមានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស។ ជនវៀតណាមនៅឯបរទេសជាច្រើនកុះករបានវិលត្រឡប់ចូលរួមជំនួបនេះ។

នាព្រឹកថ្ងៃដដែល នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិបានប្រារព្វការតាំងពិព័រណ៍ក្រោមប្រធានបទ “ប្រវត្តិសាស្ត្រ-វប្បធម៌វៀតណាម” ដែលឧទ្ទេសនាមអំពីដំណើរវិវត្តប្រវត្តិសាស្ត្រវប្បធម៌ និងស្នាដៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោក NguyenVan Cuong នាយកសារមន្ទីរបានឲ្យដឹងថា៖ “ពិព័រណ៍បាននាំមកសំរាប់ទស្សនិកជននូវប្រធានបទមួយដ៏សែនសំខាន់និងស៊ីជំរៅនៃប្រវត្តិសាស្ត្រវប្បធ៌វៀតណាម។តាមរយៈពិព័រណ៍នេះ ទស្សនិកជននឹងយល់ច្បាស់ថែមទៀតថា ហេតុអ្វីដែលវៀតណាមអាចរក្សាបានឯករាជ្យជាតិ អាចឈ្នះ
សត្រូវឈ្លានពានជាច្រើនដូច្នេះ។”

នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី១ ខែកញ្ញា បានប្រារព្វការតាំងពិព័រណ៍ក្រោមប្រធានបទ “លោកអ៊ុំហូជាមួយភាគខាងត្បូង ភាគខាងត្បូងជាមួយលោកអ៊ុំហូ”។

នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍

នាថ្ងៃដដែល នៅរដ្ឋធានីវៀងចន្ទរបស់ឡាវបានប្រព្រឹត្តទៅពិធីមីទ្ទិញដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអះអាងថា​ប្រជាជាតិវៀតណាមជាប្រជាជាតិអង់អាចក្លាហាន ប្រជាជនវៀតណាមជាប្រជាជនអង់អាចក្លាហានក្នុងការតស៊ូរំដោះជាតិ ការពារនិងកសាងមាតុភូមិសង្គមនិយម។

“ជាថ្មីម្ដងទៀត បក្ស រដ្ឋាភិបាលនិងប្រជាជនឡាវអះអាងថា ទោះបីស្ថានភាពមានបំរ៉ែបំរួលយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្ត បន្តរួមជាមួយ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមភាតរៈរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធិភាព ស្រស់បំព្រងស្ថិរស្ថេរ គង់វង្សជាអមតៈ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ