21/08/2015 08:41 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា​ប្រពៃណី​កង​កម្លាំង​នគរបាល​ប្រជា​ជន​នៅ​បរទេស

ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍នៅស្ថានទូតវៀតណាមប្រចាំនៅអាមេរិក

នាថ្ងៃទី១៨ខែសីហាឆ្នា២០១៥ ស្ថានទូត​វៀតណាមប្រចាំនៅអាមេរិក បានរៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ទិវា​ប្រពៃណីរបស់​កងកម្លាំង​នគរបាលប្រជាជន និង​លើកទី​១០ទិវាប្រ​ជាជ​ន​ទាំង​មូល​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រទេស។ ថ្លែងមតិ​នៅទី​នេះ ឯក​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅអាមេរិក លោក Pham Quang Vinh បាន​អះ​អាង​ថា កង​កម្លាំង​នគរ​បាលប្រជាជន​បាន​សកម្ម ធ្វើសមាហរណកម្មអន្តរជាតិ​ចូល​រួម​កាន់​តែស៊ី​ជំរៅ​ក្នុង​អង្គ​ការ​តំបន់ និងអន្តរជាតិ។ គិតមកដល់ពេលនេះ វៀត​ណាមបា​ន​មាន​ទំនាក់​ទំនង​សហ​ប្រតិបតិ្ត​ការ​លើ​វិស័យ​សន្តិ​សុខ អនុវត្ត​ច្បាប់ជា​មួយ​ប្រទេស​ និងតំបន់​ដែន​ដីចំនួន​៥៥ និង​ចូល​រួម​អង្គ​ការវេទិ​ការសហ​ប្រតិ​បតិ្ត​ការអន្តរជាតិ​ចំនួន២២។

នាយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ ស្ថាប័ន​តំណាង​របស់​ក្រសួង​នគរបាល​វៀតណាម ប្រចាំ​នៅម៉ាឡេ​ស៊ី ក៏បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ដូចគ្នា​ដែរ។ នៅទីនេះ ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​ម៉ា​ឡេស៊ី​លោក Pham Cao Phong បាន​ឲ្យដឹ​ង​ថា​ទំនាក់​ទំនង​រវាង​ក្រសួង​គរ​បាល​វៀត​ណាម​ និង​ក្រសួង​មហា​ផ្ទៃម៉ា​ឡេ​ស៊ី​​បាន​​អភិវឌ្ឍន៍ ដោយ​ឥត​ឈប់ឈរ។ នាបច្ចុប្បន្ន ភាគីទាំង​ពីរកំពុង​ឆ្ពោះទៅការ​ចុះហត្ថ​លេខា​ លើ​អនុស្សរណៈ​យោគ​យល់​ ស្ដីពីកិច្ចសហប្រតិ​បតិ្ត​ការ បង្ការ​ប្រឆាំង​​បទ​ល្មើស​ឆ្លង​ដែន និង​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ស្ដីពី​​ការ​បង្ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដើម្បីសន្តិសុខនិងសុវត្ថិភាព​របស់ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ។

មុននោះ នាយប់​ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ ស្ថានទូត​វៀតណាម​ប្រចាំនៅកូរ៉េ​ខាងត្បូង និង​ប្រចាំ​នៅ​គុយ​បា​ក៏បាន​រៀប​ចំសកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍​ ព្រឹត្តិការណ៍នេះ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ